Connect with us

ព័ត៌មានជាតិ

លោក ទេសរដ្ឋមន្ត្រី​ លី ធុជ ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានថ្មី​របស់អង្គការ​ HALO Trust ​ប្រចាំ​នៅ​កម្ពុជា

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ៧ ខែមេសា ២០២២ នេះបាន​អនុញ្ញាត​ឲ្យ លោក ​Miles Hawthorn ​ប្រធានអង្គការ HALO Trust​ ប្រចាំនៅកម្ពុជា​ និងលោក​ Lasha Lomidze អតីតប្រធានអង្គការ​ HALO Trust​ ចប់អាណត្តិ​ ចូលជួបសម្តែងការគួរសម​ និង​ពិភាក្សាការងារ​ស្តីពីភាពជាដៃគូ​ និងកិច្ចសហប្រតិបត្តិការ​សកម្មភាពមីននៅកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lasha Lomidze ប្រធានអង្គការ HALO Trust ចប់អាណត្តិនៅកម្ពុជា បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅជូនអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធដល់អង្គការ HALO Trust សម្រាប់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលលោកបានចាត់ទុកថា គឺជាកិច្ច​សហប្រតិបត្តិការលេចធ្លោមួយក្នុងវិស័យមីនរបស់អង្គការ HALO Trust។

​ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ ​ HALO Trust ជាមួយរាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់​ជាតិផ្ទុះពីសង្រ្គាម។ លោកបានបន្តទៀតថា អង្គការ HALO Trust បានចូលរួមចែក​រំលែកយ៉ាង​ច្រើន​នូវបទពិសោធន៍ ការតាំងចិត្ត ទស្សនវិស័យ និងការណែនាំបច្ចេកទេសដល់​ការងាររៀបចំនូវ​ផែនការ​យុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលការណ៍ណែនាំផ្សេងៗ​សម្រាប់ការធ្វើឲ្យប្រសើរ​វិស័យ​សកម្មភាពមីននៅកម្ពុជា​។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត​ការ​តាំងចិត្តយ៉ាងមុះមុតក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ និងបាន​អំពាវនាវឲ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងសប្បុរសជន ក៏ដូចជាវិស័យ​ឯកជនផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩១ អង្គការ HALO Trust Cambodia បានបោសសម្អាត​លើផ្ទៃ​ដីរង​ប៉ះពាល់ដោយសារមីន និងយុទ្ធភ័ណ្ឌទាន់ផ្ទុះប្រមាណ ៤២៥ គីឡូម៉ែត្រក្រឡា រកឃើញនិង​កម្ទេច​ចោលនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៥២៧.០០០ គ្រាប់ ព្រមទាំងបានផ្តល់​ដីមាន​សុវត្ថិ​ភាព​ដល់ប្រជាពលរដ្ឋជាង ១លាននាក់។ អង្គការ HALO Trust មានបុគ្គលិកជនជាតិខ្មែរចំនួន ១.១៣០ នាក់ ក្នុងនោះ ៤០% ជាស្រ្តី។

អ្នកផ្តល់មូលនិធិចម្បងរបស់ HALO Trust Cambodia គឺការិយាល័យ PM/WRA របស់​សហរដ្ឋអាមេរិក, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC), ជំនួយ​ប្រទេស​អៀរឡង់ និងការិយាល័យ Foreign, Commonwealth and Development Office (FCDO) របស់ចក្រ​ភព​អង់គ្លេស។

សម្រាប់ឆ្នាំ ២០២២ នេះ HALO Trust Cambodia បានទទួលមូល​និធិចំនួន​ជាង ៥.៣ លានដុល្លារអាមេរិកសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

Sokha Hotels

ព័ត៌មានពេញនិយម