ព័ត៌មានជាតិ
ការចំណាកស្រុករបស់ឪពុកម្ដាយធ្វើឱ្យកូនប្រឈមបញ្ហាកង្វះអាហារូបត្ថម្ភ ខណៈបន្ទុកចិញ្ចឹមកូនធ្លាក់ទៅលើជីដូន
ការធ្វើចំណាកស្រុករបស់ឪពុកម្ដាយធ្វើឱ្យទារក និងកូនតូចៗ ជួបបញ្ហាច្រើន ដោយបន្ទុកមើលថែទាំទារក និងកូនតូចបានធ្លាក់ទៅលើជីដូនក្នុងគ្រួសារ។

អង្គការទស្សនៈពិភពលោករកឃើញថា ទំនួលខុសត្រូវរបស់ជីដូន ក្នុងការថែទាំចៅ បានធ្វើឱ្យមានការកើនឡើង នៅហានិភ័យផ្នែកសុខភាព កុមារ និងជីដូននៅពេលដែលគ្រួសារពឹងផ្អែកទៅលើប្រាក់ចំណូលបានមកពីការងារនៅឯរោងចក្រវានាំឱ្យមានការផ្ដល់ចំណីអាហារ និងការបំបៅកូនដោយទឹកដោះម្ដាយមិនបានគ្រប់គ្រាន់។
លោកស្រី ជា ម៉ារី ប្រធានកម្មវិធីអាហារូបត្ថម្ភជាតិ បានលើកឡើងនៅក្នុងសិក្ខាសាលាស្ដីពី ការចូលរួមរបស់ជីដូនក្នុងគម្រោងអភិវឌ្ឍន៍សុខុមាលភាពរបស់កុមារនៅកម្ពុជានៅថ្ងៃទី ៧ ខែមេសានេះថា ដោយសារកម្សោយការផ្ដល់អាហារដល់ទារក និងកុមារមិនបានគ្រប់គ្រាន់ដែលធ្វើឱ្យបញ្ហាកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ។

លោកស្រី Granna Pu Selvi ប្រធានបច្ចេកទេសផ្នែក កម្មវិធីអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោក លើកឡើងថា មិនមែនតែកម្ពុជាទេនៅលើពិភពលោក រយៈពេលជាង ២ឆ្នាំនេះ មានការប៉ះពាល់ខ្លាំងទៅលើអាហារូបត្ថម្ភរបស់កុមារ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលមានបន្ទាត់ក្រីក្រខ្ពស់ ដូច្នេះ ជាមួយបញ្ហាការផ្ទុះជំងឺកូវីដផង ធ្វើឱ្យកង្វះអាហាររូបត្ថម្ភសម្រាប់កុមារ ជាពិសេសកុមារដែលនៅតំបន់ដាច់ស្រយាលខ្លាំង ដូច្នេះហើយ ស្ថានភាពកង្វះអាហាររូបត្ថម្ភ និងភាពស្គមស្គាំងរបស់ក្មេងកាន់តែខ្ពស់។
ប៉ុន្តែមិនទាន់មានទិន្ន័យច្បាស់លាស់ទេ ដោយសារតែ ទិន្ន័យសង្គមសាស្ត្ររបស់រដ្ឋាភិបាល ដែលធ្វើ ៥ ឆ្នាំម្ដងមិនទាន់ចេញ។ ទិន្ន័យពី CDHS ឆ្នាំ ២០១៤ កុមារក្រិនៗ ៣២ ភាគរយ កុមារស្គមស្គាំង ១០ ភាគរយ និងកុមារទម្ងន់តាមស្ដង់ដា ២៤ ភាគរយ។

លោកស្រី Granna Pu Selvi ថ្លែងថា មានផលប៉ះពាល់ច្រើន នៅពេលដែលឪពុកម្ដាយចាកចេញ ហើយទុកកូនឱ្យជីដូន ដូចជាការបៅដោះម្ដាយមិនបានគ្រប់គ្រាន់ រហូតដល់ ៦ ហើយបើជីដូនវិញ គឺត្រូវទទួលបន្ទុកមើលថែទាំចៅច្រើន ដូច្នេះគាត់ឆ្លើយតបទៅនឹងតម្រូវការមើលថែទាំនៅមានការខ្វះចន្លោះ ដូចជានៅពេលដែលចៅឈឺត្រូវយកចៅទៅពេទ្យ។
យាយដែលចាស់ៗ ទទួលខុសត្រូវលើការថែទាំចៅ មានទំនួលខុសត្រូវច្រើនណាស់ ក្នុងការមើលថែចៅ ត្រូវមើលតាំងពីការហូបចុក បណ្ដុះបណ្ដាលឱ្យចៅឆ្លាត។ ក្រៅពីនេះ គឺពួកគាត់ក៏ប្រឈម នឹងការស្ដីបន្ទោសពីឪពុកម្ដាយ ដែលថាថែទាំកូនមិនបានល្អទេ ដោយពួកគាត់ក៏ជួបបញ្ហាថប់អារម្មណ៍ក្នុងផ្លូវចិត្ត និងបង្កជាបញ្ហា និងជំងឺផ្សេងៗ។

ដើម្បីដោះស្រាយបញ្ហានេះ អង្គការទស្សនៈពិភពលោកបានសាកល្បងគម្រោងមួយដែលមានឈ្មោះថា បរិយាប័នជីដូន ដើម្បីកសាងចំណេះដឹង ជំនាញ អាកប្បកិរិយាដល់ក្រុមជីដូនដែលមានតួនាទីជាអាណាព្យាបាលចំបងក្នុងការចិញ្ចឹមកុមារអាយុក្រោម៥ ឆ្នាំ គម្រោងនេះ បង្ហាញពីលទ្ធផលវិជ្ជមានទៅលើការចិញ្ចឹមទារក និងកុមារតូច។
អង្គការ ភាគីពាក់ព័ន្ធ ដែលធ្វើការជាមួយកុមារត្រូវគិតពីជីដូន និងក្រុមគ្រួសាររបស់កុមារ ដូចជាការបណ្ដុះបណ្ដាល ផ្ដល់ជាចំណេះដឹង ការថែទាំកុមារ ហើយធ្វើការយកចិត្តទុកដាក់ទៅលើជីដូនដែលមើលថែចៅ ក្នុងការកសាងសមត្ថភាពផ្នែកការការពារសង្គមទៅលើជីដូន។
គម្រោងបរិយាប័នជីដូនរបស់អង្គការទស្សនៈពិភពលោក បានធ្វើការសាកល្បងអនុវត្តរយៈពេល ១ ឆ្នាំ មកហើយ ដែលមានការរីកចម្រើនច្រើនទៅលើសូចនាករដែលបានបង្កើតឡើង។
ជាគម្រោងដែលមានការរីកច្រើនច្រើនទៅលើការចិញ្ចឹមបីបាច់ទៅលើសុខមាលភាព បញ្ញាស្មារតីរបស់កុមារតូចៗ ជាពិសេសទៅលើកុមារ ដែលមានអាយុដល់ ២ ឆ្នាំ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ