ព័ត៌មានជាតិ
លោក ម៉ប់ សារិន សរសើរចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការរក្សាបានសន្តិសុខល្អរបស់អាជ្ញាធររាជធានីភ្នំពេញ
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងរាជធានីភ្នំពេញ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរផងដែរ។ ការកោតសរសើរបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣ នាព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានលើកឡើងថា រាជរដ្ឋាភិបាល និងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានខិតខំកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីអភិវឌ្ឍកែលម្អសោភ័ណភាពនៅរាជធានីភ្នំពេញ កាន់តែស្រស់ស្អាត និងបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ក្រៅពីនេះ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅរាជធានីភ្នំពេញបានល្អប្រសើរ ព្រមទំាងបានទប់ស្កាត់អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីលានចាក់សំរាមដង្កោបាន ១០០ភាគរយ។ បើទោះបីជាយ៉ាងណាក្តី ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ចូលរួមពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយបទល្មើសនានា រួមទាំងចុះត្រួតពិនិត្យទីតាំងទទួលទិញ-លក់ បញ្ចាំយានយន្តគ្រប់ប្រភេទបន្ថែមទៀត ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី ៥ នាពេលខាងមុខនេះ។
លោកប្រធានក្រុមប្រឹក្សា ក៏បានស្នើឲ្យពង្រីកការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសគ្រឿងញៀន។ បន្ថែមពីនេះទៀត លោកក៏បានសំណូមពរឲ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ជួយជំរុញការជីកអណ្តូងស្នប់ឲ្យបានតាមផែនការ ព្រោះរដូវប្រាំងបានមកដល់ហើយ សម្រាប់អ្នកនៅខណ្ឌជាយក្រុង ដែលទឹកស្អាតមិនទាន់ទៅដល់ ដើម្បីឲ្យពួកគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានលើកឡើងផងដែរថា ការកោតសរសើរពីការកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលរាធានីភ្នំពេញ ពីប្រធានក្រុមប្រឹក្សារាធានីនាពេលនេះ គឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបំពេញការងារឲ្យកាន់តែល្អបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យកាន់តែស្រស់ស្អាត។
លោកអភិបាលរង បានបញ្ជាក់ថា មន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តដោះស្រាយរាល់សំណើនានា ដែលបានលើកពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការទប់ស្កាត់គ្រឿងញៀន និងការដោះស្រាយបញ្ហាជីកអណ្តូងទឹកប្រើ ប្រាស់សម្រាប់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុងឲ្យបានទាន់ពេលវេលា ដើម្បីបំពេញតម្រូវការឆ្លើយតបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរល្អប្រសើរឡើង៕
អត្ថបទ៖ ស្រីរ័ត្ន





-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា