Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បន្ត​ការចូលរួម​បង្កា​ទប់ស្កាត់​ការរីក​រាលដាល​នូវជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជា ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ មេបញ្ជាការ​-​មេបញ្ជាការរង តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន​ចំណុះ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សរុប​១០៩​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជុំ​ការងារ​ពី​ចម្ងាយតាមរយៈ ប្រព័ន្ធ​អន​ឡាញ ដែលជា​របត់​ការងារ​តាមបែប​គន្លង​ថ្មី ក្នុង​កាលៈ ទេសៈ​បង្ការ​ទ​ប់​ស្កាត់​ការរីក​រាលដាល​នូវ​ជម្ងឺ​កូ​វីដ​-១៩ នេះ ធ្វើឡើងកាលពី​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ។​

ខ្លឹមសារ​សំខាន់​នៃ​កិច្ចប្រជុំ តាម​ប្រព័ន្ធ​អន​ឡាញ​នាពេលនេះ គឺ​ផ្តោតលើ​ការបន្ត​ចូលរួម​បង្កា​ទប់ ស្កាត់ការរីក​រាលដាល​នូវ ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាលនិង​តាម​ការ​អំពាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​គ្រប់​សកម្មភាព​រស់នៅ​និង​បំពេញការងារ​ប្រចាំថ្ងៃ ក៏​ដូចជា​ការចេញ​បំពេញបេសកកម្ម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ បង្ក្រាប​បទល្មើស ត្រូវ​ប្តូរ​មក​អនុវត្ត​តាម​គន្លង​ថ្មី និង​ត្រៀមកម្លាំង​ជានិច្ច ដើម្បី​ចូលរួម​អនុវត្ត​ដីកា​តុលាការ ៕

​អត្ថបទ ៖​ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម