ព័ត៌មានជាតិ
រដ្ឋបាលស្រុកបូទុមសាគរ រៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី នៅតាមវត្តអារាមចំនួន ៥វត្ត
ព្រះសង្ឃ រដ្ឋបាលស្រុកបូទុមសាគរ អាជ្ញាធរភូមិឃុំ កងកម្លាំងប្រដាប់អាវុធ និងយុវជនសហភាពសហព័ន្ធកម្ពុជា កំពុងមមាញឹករៀបចំតុបតែងលម្អផ្កាភ្ញីនៅតាមវត្តអារាមចំនួន ៥ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
បើធៀបនឹងកាល ២ឆ្នាំមុន ព្រោះតែបញ្ហារីករាលដាលជំងឺកូវីដ-១៩ ដែលធ្វើឲ្យកម្ពុជាមិនអាចរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរបាន តែសម្រាប់ឆ្នាំ ២០២២នេះវិញ រឹតតែពិសេសហើយសប្បាយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មីឡើងវិញ។
ការបើកភ្លើងខៀវពីរាជរដ្ឋាភិបាលនៅពេលនេះ គេសង្កេតឃើញថា ទីវត្តអារាមប្រមាណ ៥វត្ត នៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ បាននឹងកំពុងរៀបចំតុបតែងលម្អសោភ័ណ្ឌភាព និងហាត់សាកការលេងល្បែងប្រជាបិយខ្មែរ ទៅតាមផ្នែករបស់ខ្លួនបម្រើការភាពសប្បាយ នាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខិតជិតមកដល់។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ គូសបញ្ជាក់ព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២ថា ទីតាំងត្រៀមទទួលស្វាគមន៍ពលរដ្ឋ ភ្ញៀវទេសចរ ត្រូវបានរៀបចំឡើងរួចរាល់ស្ទើរតែ ១០០ភាគរយ មានដូចជា៖ ឆាកប្រជុំតន្រ្តី ទីតាំងលេងល្បែងប្រជាបិយ កន្លែងថតរូបអនុស្សាវរីយ៍អបអរសាទរសង្រ្កាន្តឆ្នាំថ្មី ជាដើម។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ អះអាងថា តាមកម្មវិធីនីមួយៗ សុទ្ធតែបានគ្រោងធ្វើឡើងក្នុងបរិវេណចំនួន ៥វត្ត គឺវត្តកណ្តោល វត្តអណ្តូងទឹក វត្តកំសាន្តឋានស៊ួរ វត្តតានូន និងវត្តថ្មស។ រដ្ឋបាលស្រុកបូទុមសាគរ ជឿជាក់ថា ភាពសំបូរសប្បាយខាងមុខនេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែធ្វើពលរដ្ឋកក់ក្តៅ បានជួបជុំក្រុមគ្រួសារ បងប្អូន មិត្តភក្តិនៅមូលដ្ឋាន។ នេះក៏បានមកដោយសារតែកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
មុនរយៈពេលបុណ្យចូលឆ្នាំថ្មី រដ្ឋបាលស្រុកបូទុមសាគរ ក៏ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកងកម្លាំងប្រជាការពារភូមិចំនួន ៣៧នាក់ គ្រាប្រឹងប្រែងសហការដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ ដោយឡែកយុទ្ធនាការបន្តចែកជូនអំពូលសូឡាជូនពលរដ្ឋ ក្នុងមូលដ្ឋានឃុំថ្មស ឃុំអណ្តូងទឹក ឃុំតានូន និងឃុំកណ្តោល បានប្រមាណជាង ១០០០អំពូលសូឡាហើយ ដោយនឹងបន្តគៀងគរពីសប្បុរសជនឧបត្ថម្ភបន្ថែម តាមផែនការគ្រោងទុក៕
អត្តបទ៖ សិរីវឌ្ឍនៈ









-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?