Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីន​ចុះអនុស្សរណៈ​នៃការយោគយល់ជា​មួយតំបន់​សេដ្ឋកិច្ចពិសេស​ Manhattan ​និងក្រុមហ៊ុន MedTecs Group​ គាំទ្រការបោសសម្អាតមីន

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Clement Yang ប្រធានតំបន់​សេដ្ឋកិច្ច​ពិសេស Manhattan នៅថ្ងៃទី ៨ ខែមេសា ២០២២នេះ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​ចុះហត្ថលេខានៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុម​ហ៊ុន MedTecs Group ដើម្បីចូលរួមគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ អាជ្ញាធរមីនតំណាងដោយលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group តំណាងដោយលោក Larry Kao នាយកប្រចាំប្រទេស។

ក្នុងនាមឲ្យលោក Clement Yang លោក Larry Kao បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់​លោកបាន​មកដាក់ការវិនិយោគនៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ ដោយចាប់ផ្តើម​ក្នុងឆ្នាំ​២០០០​ ដោយក្រុមហ៊ុន MedTecs នៅខេត្តកំពង់ចាម ផលិតនៅឧបករណ៍វេជ្ជសាស្រ្ត និងសម្លៀក​បំពាក់ពេទ្យ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាយជំងឺសារ និងក្រោយមកទៀត​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩។

លោកបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុន​បានធ្វើការវិនិយោគបន្ថែមបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅក្រុងបាវិត ដែលសម្ភោធ​ក្រោមអធិតបីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០០៥ ហើយបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស មានកម្មករធ្វើការប្រមាណជាង ៣ ៥០០០​នាក់ និងតំណាងឲ្យការនាំចេញប្រមាណ ៦% នៃការនាំចេញផលិត​ផលទូទាំង​ប្រទេស​កម្ពុជា។

លោកបញ្ជាក់បន្ថែមថា ដោយមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារមនុស្សធម៌ តំបន់សេដ្ឋកិច្ច​ពិសេស Manhattan និងក្រុមហ៊ុន MedTecs Group បានសហការជាមួយអាជ្ញាធរមីន គាំទ្រដល់​ការ​ងារ​បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា និងជ្រើសរើសយកខេត្តស្វាយរៀងជាអាទិភាព។

ក្នុងសម្តេចតេជោនាយករដ្ឋមន្រ្តី លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយ​តម្លៃខ្ពស់​ចំពោះការដឹកនាំលោក Clement Yang និងលោក Larry Kao សម្រាប់តំបន់សេដ្ឋកិច្ចពិសេស Manhattan​ និងក្រុមហ៊ុន MedTecs Group ដែលបានចូលរួមផ្តល់ឱកាសការងារយ៉ាងច្រើន និងលើក​កម្ពស់​ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងដល់ប្រជាជនខ្មែរ ជាពិសេសបានចូលរួមប្រែក្លាយ​តំបន់​ស្ងប់ស្ងាត់ និងវាលស្រែនៅក្រុងបាវិត ទៅជាតំបន់សំបូរទៅដោយរោងចក្រ មានភាពអ៊ូអរ និងមាន​ការអភិវឌ្ឍដូចសព្វថ្ងៃ។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា “ការវិនិយោគទាំងនេះ​បានដំណើរ​ការជោគ​ជ័យ គឺដោយសារការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំដ៏ប៉ិនប្រសព្វ​របស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយពាសពេញផ្ទៃប្រទេស មិនត្រឹមតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវឱកាសវិនិយោគ​យ៉ាងច្រើនជាមួយ​នឹងកម្លាំង​ពលកម្មសំបូរបែបសម្រាប់ការទាក់ទាញ និងការសម្រចចិត្តរបស់អ្នកវិនិយោគគិន។

លោកបន្តទៀតថា សុខសុវត្ថិភាពសម្រាប់ការវិនិយោគ ក៏មានការចូលរួមធានាពីការងារ​បោស​សម្អាត​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ ដែលរាជរដ្ឋាភិបាល​កម្ពុជាបានដាក់ចេញ​នូវចក្ខុ​វិស័យ​វែងឆ្ងាយ និងច្បាស់លាស់ ក្នុងគោលដៅបញ្ចប់ការគំរាមដោយសារគ្រាប់មីននៅកម្ពុជា ហើយ​ប្រសិនបើយើងរួបរួមគ្នា ឆ្នាំ២០២៥ ខាងមុខ នឹងគ្មានវត្តមានគ្រាប់មីន និងគ្មានអ្នកគ្រោះថ្នាក់​ដោយ​សារ​គ្រាប់មីនបន្តទៀតនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ចុះសិក្សា​​​នៅ​តំបន់ ទេ ទឹកពុះ និង​​ខ្នងផ្សារ ​គ្រោង​អភិវឌ្ឍ​រៀបចំ​កញ្ចប់ទស្សនកិច្ច ទាក់​ទាញ​ទេសចរឱ្យមកកម្សាន្ត

ព័ត៌មានជាតិ៦ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

Sokha Hotels

ព័ត៌មានពេញនិយម