Connect with us

ព័ត៌មានជាតិ

តម្លៃ​គ្រឿង​សមុទ្រ​នៅខេត្ត​កែប​ មុនថ្ងៃ​ចូលឆ្នាំ​ មិនមាន​ការ​ឡើង​ថ្លៃ​នោះទេ

បានផុស

នៅ

បើទោះជាមាន​ក្រុមភ្ញៀវ​មកទស្សនា​នៅខេត្តកែប​ច្រើនគួរសម​ នៅថ្ងៃទី ៨ ខែមេសា នេះ​ប៉ុន្តែបើក្រ​ឡេក​មើលការ​លក់ដូរ​គ្រឿង​សមុទ្រ​នៅ​ក្នុងផ្សារ​នៃតំបន់ខាងលើ​ហាក់​នៅតម្លៃធម្មតា គ្មានភាព​ប្រែប្រួល ដែលជាកត្តាមួយបង្កភាពងាយស្រួលដល់ពលរដ្ឋមានលទ្ធភាពអាចទិញពិសារ ថែមទាំង​បង្កភាពងាយស្រួលដល់អាជីវករ លក់ដូររកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារបាន​កាន់​តែប្រសើរឡើង។ នេះបើយោងតាមការលើកឡើងពីលោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្ម​ខេត្តកែបនៅថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២២នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ដែរថា ថ្វីដ្បិតរដូវចូលឆ្នាំឈាន​ជិតចូលមកដល់ តែការលក់ដូរទំនិញនិងគ្រឿងសមុទ្រ និងទំនិញទូទៅហាក់ពុំមាន​ការដំឡើងថ្លៃ​នោះទេ ដិយការលក់ដូរមានភាពល្អប្រសើរ ថែមទាំងមានហាងឆេងធម្មតា។

លោកប្រធានបានបញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅក្នុងសប្តាហ៍នេះ ដូចជា៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ចាប់ពី៥០,០០០៛,ទៅ៦០,០០០៛ ,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ៤៥,០០០៛ឬ៥០,០០០៛ ,ក្តាមសេះលេខ១ មានតម្លៃ ៦៥,០០០៛។ ដោយឡែកចំពោះ​មុខទំនិញ​ផ្សេងៗ​ទៀត អាចមានភាពប្រែប្រួលបន្តិចបន្តួច តាមហារឆេងនៃទីផ្សារក្នុងប្រទេសកម្ពុជា។

ដោយឡែកបើយោងតាម ការលើកឡើង ពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏​បាន​បញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មាន​ហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ ជួនកាលអាចខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២១ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤០ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម