ព័ត៌មានជាតិ
ផ្ទះសំណាក់ សណ្ឋាគារ និងបឹងហ្គាឡូនៅខេត្តកំពត និងកែប ត្រូវបានកក់អស់ប្រមាណ ៨០ភាគរយហើយ
ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់នោះ សេវាកម្មស្នាក់នៅក្នុងខេត្តកំពត និងខេត្តកែប បើគិតត្រឹមថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២នេះ ត្រូវបានភ្ញៀវទេសចរកក់សម្រាប់ស្នាក់នៅប្រមាណ ៨០ភាគរហើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សេវាស្នាក់នៅខេត្តកំពត ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ រហូតដល់ពេលនេះ ត្រូវបានភ្ញៀវទេសចរកក់ស្ទើរពេញអស់ទៅហើយ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ខាងមុខនេះ។
លោកប្រធានមន្ទីរ បានបន្តថា ដោយឡែកសម្រាប់នៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្ត ក៏បានត្រៀមលក្ខណៈរួចរាល់ជាប្រចាំ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយមន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ខេត្ត ក៏តែងតែងចុះទៅណែនាំអប់រំបន្ថែមជាញឹកញាប់ អំពីការអនុវត្តវិធានសុវត្តិភាពទេសចរណ៍សេស. អូ .ភី (SOP) ហើយកន្លងមកឃើញថា ការអនុវត្តបានល្អប្រសើរ មិនមានបញ្ហាណាមួយកើតឡើងនោះទេ។ ចំណែកអ្នកទេសចរ ក៏មានការចូលរួមអនុវត្តវិធានការពារខ្លួន បានល្អដែរ។
លោកបានបញ្ជាក់ផងដែរថា តំបន់ទេសចរណ៍នៅខេត្តកំពត មានការអភិវឌ្ឍន៍ទៅមុខជាដ៏រាប ជាពិសេសរយៈពេលចុងក្រោយ សេវាស្នាក់នៅមានលក្ខណៈសំបូរបែប និងប្រកួតប្រជែងគ្នាខ្លាំង ទាំងសេវាកម្មល្អ អនាម័យស្អាត បរិស្ថានបៃតង់ ការតប់តែងលម្អបែបអេកូទេសចរណ៍ជាដើម ដែលភ្ញៀវអាចសម្រាក និងកម្សាន្តបានតែម្តង។ ចំពោះតម្លៃសេវាស្នាក់នៅ ក៏ដូចជាសេវាចំណីអាហារ ពុំមានការដំឡើងថ្លៃហួសហេតុនោះទេ។
ម្ចាស់រមណីយដ្ឋាន ដូងទេ លោក រតនា បានឲ្យដឹងដែរថា សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២២ខាងមុននេះ ភ្ញៀវបានកក់កន្លែងស្នាក់នៅប្រមាណ ៨០ភាគរយហើយ។ រីឯខ្ចូសអង្គុយលេង ក៏មានការកក់ទុកផងដែរ ព្រោះកន្លែងលោកនឹងមានការរៀបចំកម្មវិធីជាច្រើន ដូចជា៖ ការប្រគំតន្ត្រី ការរាំលេងកម្សាន្ត ការចាប់កាដូយករង្វាន់ និងការបាញ់កាំជ្រូចជាដើម។
បើតាមការលើកឡើងពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ក៏បានបញ្ជាក់ដែរថា រហូតមកដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២នេះ មានអ្នកទេសចរមកកក់កន្លែងស្នាក់នៅជាង៨០ភាគរយហើយ។ ឯតម្លៃពុំមានការឡើងថ្លៃលើសពីគោលការកំណត់ នោះឡើយ៕
អត្ថបទ៖ សេង ណារិទ្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?