Connect with us

ព័ត៌មានជាតិ

ជន​ពិការភាព​ ៥០០ គ្រួសារ​នៅ​ក្រុងបាវិត​ ទទួល​បាន​អំណោយ​ពីសម្ដេច​តេជោ ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារ​រាជរដ្ឋាភិ​បាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់គ្រួសារ​មានជីវភាពខ្វះខាត និងជនមានពិការភាព ចំនួន ៥០០ គ្រួសារ ស្ថិតក្នុងសង្កាត់ទាំង៥ ក្រុងបាវិត តាមរយៈលោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan បានមានប្រសាសន៍ថា ការចែក​អំណោយ​សប្បុរធម៌នាថ្ងៃនេះ គឺជាការសម្តែងនូវការដឹងគុណដល់បងប្អូនប្រជាពលរដ្ឋក្រុងបាវិត ដែលបានបញ្ជូនសមាជិកក្រុមគ្រួសាររបស់ខ្លួន ចូលធ្វើការនៅតាមបណ្តា​រោងចក្រនានាក្នុង​ក្រុង​បាវិត ជាពិសេសចូលរួមដល់ការអភិវឌ្ឍក្រុងបាវិតឲ្យមានការរីកចំរើន ក្រោមការដឹក​នាំដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណ លោក Clement Yang ដែលបានចូលរួមដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា និងជួយលើក​កម្ពស់ដល់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់ការងារឲ្យកម្មករប្រមាណជាង ៣៥ ០០០នាក់ ក្នុងចំណោមកម្មករជាង ៥០ ០០០ ដែលនេះជាចំនួនដ៏លើសលប់ក្នុងក្រុងបាវិត។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានាថ្ងៃនេះ គឺជាការចូលរួម​សម្រាលបន្ទុក​ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងជាការយកចិត្តទុកដាក់​អំពីទុក្ខធុរៈចំពោះ​ក្រុម​គ្រួ​សារជួបការលំបាក និងមានជីវភាពខ្វះខាត របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​សម្តេចទាំងទ្វេរតែងតែចាត់ទុកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការលំបាករបស់សម្តេច។

លោកបន្តទៀត កម្ពុជា ក្រោមម្លប់សន្តិភាព បានបង្កើតនូវឱកាសការងារយ៉ាងច្រើន និងមានការ​អភិវឌ្ឍ​ឥតឈប់ឈរ ដែលអាចឲ្យប្រជាជនខ្មែរគ្រប់រូប​មានជម្រើសយ៉ាងច្រើន​ក្នុងការប្រកប​មុខ​របរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត។ ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំ​ឲ្យបង​ប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានា​យករដ្ឋមន្រ្តី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣១ នាទីutes មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៥៤ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៥ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ជ័យ ចាប
ជីវិតកម្សាន្ដ៧ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម