Connect with us

ព័ត៌មានជាតិ

កសិដ្ឋានគិរីសួគ៌ កំពុងផលិតទឹកដោះគោ​កម្រិតខ្ពស់​បានចំនួន ​១២.០០០លីត្រ ក្នុងមួយថ្ងៃ

បានផុស

នៅ

កសិដ្ឋានគិរីសួគ៌ កំពុងផលិតទឹកដោះគោកំរិតខ្ពស់ ចំនួន ១២.០០០ លីត្រក្នុងមួយថ្ងៃ ក៏ដូចជាទឹកដោះគោជូរ និងផលិតផលឆ្ងាញ់ផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Pablo Kang និងលោកស្រី Rebecca Ball  ស្នងការពាណិជ្ជកម្មជាន់ខ្ពស់អូស្ត្រាលី បានទៅទស្សនា កសិដ្ឋានគិរីសួគ៌ Kirisu Farm ដើម្បីមើលគោ Holstein មួយចំនួន ក្នុងចំណោមគោ៥៥០ ក្បាល ដែលនាំមកពីប្រទេសអូស្ត្រាលី ដើម្បីចាប់ផ្តើមផលិតទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេរបស់កម្ពុជា និងមានឱកាសបានភ្លក់រសជាតិទឹកដោះគោដែលមានរសជាតិឆ្ងាញ់នេះផងដែរ។

តាមរយៈកម្មវិធី CAVAC បានបន្តជួយដល់កសិដ្ឋានគិរីសួគ៌ ក្នុងការផលិតផលទឹកដោះគោ ឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានវិញ្ញាបនបត្រប្រព័ន្ធសុវត្ថិភាពចំណីអាហារអន្តរជាតិ (FSSC) ២២០០០ និងបានភ្ជាប់កសិដ្ឋានជាមួយកសិករក្នុងស្រុក ដើម្បីជួយដាំដុះចំណីគោ។

ការបង្កើនលទ្ធភាពក្នុងការរកបានទឹកដោះគោមានគុណភាពខ្ពស់ ដែលផលិតក្នុងស្រុក និងជួយលើកកម្ពស់អាហារូបត្ថម្ភ និងការអភិវឌ្ឍន៍សុខភាពរបស់កុមារកម្ពុជា។

ចំពោះកូនគោចំនួន ៩០០ ក្បាលដែលបានកើត នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការដំណើរការផលិតផលទឹកដោះគោមក លោកឯកអគ្គរាជទូត សង្ឃឹមថា នឹងឃើញឧស្សាហកម្មទឹកដោះគោដ៏ជោគជ័យមួយនេះ បន្តរីកចម្រើននៅទីនេះ ជាមួយនឹងកេរ្តិ៍ដំណែលរបស់ប្រទេសអូស្ត្រាលី៕

អត្ថបទ៖ ទូន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម