Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្រុកថាឡាបរិវ៉ាត់ ប្រារព្វពិធីបុណ្យព្រះគោ និងវាយខែលរយៈពេល៣ថ្ងៃ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅតែមានជំនឿទៅលើរូបសំណាកព្រះគោដែលជាមរតកបន្សល់ទុកពីដូនតា ហើយនាំគ្នាប្រារព្វពិធីបុណ្យឲ្យព្រះគោ និងវាយខែល នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ដើម្បីសុំឲ្យចៀសផុតពីគ្រោះកាចចង្រៃផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន ផុន ប្រធានក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់មានប្រសាសន៍ថា នៅទីតាំងប្រាសាទព្រះគោប្រជាពលរដ្ឋ មានទម្លាប់តាំងពីដើមរៀងមកនាំគ្នាធ្វើបុណ្យបួងសួង សុំសេចក្តីសុខចម្រើនជារៀងរាល់ឆ្នាំ។ លោកអះអាងថា រូបសំណាក និងតួប្រាសាទព្រះគោនេះ ជារបស់ដូនតាសល់ពីសម័យដើម ហើយអាជ្ញាធរព្រះ សង្ឃ រួមនឹងប្រជាពលរដ្ឋនាំគ្នាធ្វើបុណ្យនេះឡើង គឺចង់អភិរក្សវត្ថុបុរាណដែលមានបារមីស័ក្តិសិទ្ធឲ្យនៅគង់វង្សយូរអង្វែង។

ចំណែក លោក កៅ ជួន អាយុ៦២ឆ្នាំ ជាជនជាតិគួយបានបញ្ជាក់ថា ទម្លាប់ប្រពៃណីនេះ បានបាត់បង់នៅ ក្នុងសម័យប៉ុល ពត ហើយក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ បងប្អូនគ្រប់ជនជាតិបាននាំគ្នារៀបចំបង្កើត ឡើងវិញមានការធ្វើបុណ្យភ្ជាប់ជាមួយនិងរបាំវាយខែល របស់ជនជាតិដើម  សំរាប់កូនចៅជំនាន់ក្រោយរួមគ្នា រក្សាបន្តពីដូនតា។ លោកអះអាងថា តាំងពីដូនតាមកមានទម្លាប់វាយខែល ប៉ុន្តែ ខ្លះគេហៅថារបាំវាយកួយ ខ្លះគេថាវាយកួយទៅតាមប្រពៃណីដើម្បីអបអរសាទរបុណ្យចូលឆ្នាំផង ហើយការវាយគ្នានេះ មានអ្នកច្រៀងផង អ្នកផ្លុំស្លឹក ផង ព្រោះមួយឆ្នាំ ជួបគ្នាម្តង ដើម្បីបង្ហាញពីភាពក្លាហានរបស់អ្នកការពារមូលដ្ឋានក្នុងភូមិ។ 

លោក ស៊ីផាន់ ជាអ្នករស់នៅភូមិឃុំថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានចាត់ទុកការរៀបចំឲ្យមានឡើងវិញនូវប្រពៃណីនេះថា ពិតជាមានតម្លៃសម្រាប់សង្គមជាតិ គឺកូនចៅជំនាន់ក្រាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឃើញ និងបានស្គាល់ ហើយជនជាតិខ្មែរដើម ក៏ថែរក្សាបាននូវទំនៀមទម្លាប់នេះឲ្យបានគង់វង្ស។ អ្វីជាការកត់សម្គាល់ ប្រជាពលរដ្ឋមានទម្លាប់ធ្វើបុណ្យព្រះគោជារៀងរាល់ឆ្នាំនៅមុនពេលរដូវចូលឆ្នាំក្នុងខែមេសា គឺដើម្បីសុំសេចក្តីសុខ និងធ្វើការងារបង្កបង្កើនឲ្យទទួលបានផលច្រើន៕

ដោយ ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម