ព័ត៌មានជាតិ
ប៉ូលីសជាតិ បង្កើតក្រុមការងារចុះសិក្សាស្រាវជ្រាវនៅតាមប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ទូទាំងប្រទេស
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារចុះសិក្សាស្រាវជ្រាវនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់នៅទូទាំងប្រទេស ដើម្បីក្តាប់ពីស្ថានភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន។
នៅក្នុងដឹកនាំប្រជុំបែងចែកក្រុមការងារសិក្សា ស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់កាលពីថ្ងៃទី៧មេសាដែលទើបផ្សព្វផ្សាយនៅថ្ងៃសៅរ៍នេះ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា «គោលបំណងសំខាន់ នៃកិច្ចប្រជុំបែងចែកក្រុមការងារសិក្សា ស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ គឺដើម្បីក្តាប់ពីស្ថានភាពស្ថិរភាពសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ប្រសិនបើនៅមូលដ្ឋានគ្មានរឿងអ្វីកើតឡើងនោះបានន័យថាក្នុងមូលដ្ឋានមានសុវត្ថិភាព សន្តិសុខ ប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅ ជាពិសេសជឿទុកចិត្តមកលើកម្លាំងសម្ថកិច្ច »។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំថា ដើម្បីឲ្យមានសន្តិសុខ សុវត្ថិភាពល្អ វាទាល់តែនគរបាលប៉ុស្តិ៍រដ្ឋបាលខ្លាំង ហើយកត្តាដែលនាំឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលខ្លាំង និងខ្សោយ មានកត្តា៣ក្នុងនោះ ទី១. កត្តាគិតគូររៀបចំយន្តការរចនាសម្ព័ន្ធពីថ្នាក់លើ ទី២. កត្តាជំរុញលើកទឹកចិត្ត និងគាំទ្រទុកចិត្តពីថ្នាក់លើ និងទី៣. កត្តាផ្ទាល់របស់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា បច្ចុប្បន្នកត្តាទាំង៣នេះ អាជ្ញាធរនៅបារម្ភថា ខ្លាចមិនទាន់បានមិនគ្រប់ជ្រុងជ្រោយ និងមិនចំគោលដៅ។ ក្រុមការងារដែលនបែងចែករួច ត្រូវចុះទៅពិនិត្យមើលស្ថានភាព ត្រូវសិក្សាស្រាវជ្រាវរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចអវិជ្ជមាន ដើម្បីឲ្យមានជាមូលដ្ឋានក្នុងការយកមកវិភាគ កំណត់ ពិចារណា និងបែងចែកប្រភេទប៉ុស្តិ៍ ដើម្បីបង្កលក្ខណសមស្របក្នុងការពង្រឹងសមត្ថភាព។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា «ដើម្បីឲ្យមានមូលដ្ឋានគតិយុត្តិ ក្រុមការងារដែលបានចុះទៅសិក្សាស្រាវជ្រាវពិនិត្យ ត្រូវធ្វើផែនការសកម្មភាព រួចវាយតម្លៃនៅមូលដ្ឋាន ហើយពេលត្រឡប់មកវិញ ត្រូវមានកំណត់ហេតុឯកភាពពីស្នងការខេត្ត អំពីស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាលដែលយើងបានចុះសិក្សាស្រាវជ្រាវ រួចលើកយកកញ្ចប់បញ្ហាមកបូកសរុប សន្និដ្ឋាន វាយតម្លៃលទ្ធផល នៃការសិក្សាស្រាវជ្រាវ ហើយត្រូវដាក់បញ្ហាទាំងអស់នេះជាកញ្ចប់ និងបែងចែកដល់ក្រុមការងារជំនាញនីមួយៗក្នុងការដោះស្រាយ និងត្រូវធ្វើរបាយការណ៍ដើម្បីជាធាតុចូលក្នុងការជួបប្រជុំម្តងទៀត»៕
ដោយ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍