ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចតេជោ បានដឹកនាំប្រទេសកម្ពុជាយ៉ាងរឹងមាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងបង្កើតនូវបរិយាកាសល្អសម្រាប់ធុរកិច្ចជន
នេះជាការថ្លែងរបស់លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នាល្ងាច ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២២ ដែលបានអញ្ជើញជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាទៅកាន់ធុរកិច្ចជនក្នុងឱកាស ប្រារព្ធពិធីអបអរសាទរខួបលើកទី១០ នៃសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានកោតសរសើរជូនចំពោះលោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌា នៅ កម្ពុជា និងក្រុមប្រឹក្សាភិបាលដែលបានចូលរួមក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន ជោគជ័យ ។ ជាមួយគ្នានេះលោកទេសរដ្ឋមន្រ្តីបានសម្ដែងនូវការអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងឥណ្ឌា ដែលលោកប្រាកដថា ទំនាក់ទំនងនេះនឹងនាំមកនូវការធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ក្នុងការចូលរួមយ៉ាងសកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្ម។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តីបានថ្លែងប្រាប់អង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីមានការដឹកនាំរឹងមាំប្រកបដោយទស្សនវិស័យវែងឆ្ងាយនាំមកនូវសន្តិភាព និងស្ថិរភាពព្រមទាំងបានបង្កើតនូវគោលនយោបាយផ្តល់ឱកាស និងបរិយាកាសយ៉ាងច្រើនគាំទ្រដល់ការវិនិយោគសម្រាប់ធុរកិច្ចជន និងការទាក់ទងការវិនិយោគជិតឆ្ងាយមកកម្ពុជា ។

ជាមួយនឹងការដឹកនាំដ៏ប៉ិនប្រសប់នេះ ប្រទេសកម្ពុជា មានផលិតផលក្នុងស្រុកកេីនឡេីងរយៈពេលជាងពីរទសវត្សរ៍ ដែល ផលិតផលមូលដ្ឋានគឺកសិកម្មមានការវិនិយោគប្រកបដោយភាពស្និទ្ធស្នាលកម្លាំងពលកម្មច្រេីនលើវិស័យសហគ្រាសធុនតូចនិងមធ្យម និងការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ជាដើម។
ជាថ្មីម្តងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធុរកិច្ចជន ទាំងអស់ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅវិនិយោគ និងធ្វេីជាផ្ទះទីពីររបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់