Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ម៉ែន​ សំអន​៖ ​សុខសន្តិភាព​ជាកត្តា​រួមចំណែកដ៏សំខាន់​ចំណែក​ជំរុញឲ្យ​មានការ​អភិវឌ្ឍ​រហូត​បច្ចប្បន្ន

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា សុខសន្តិភាព ជាកត្តាដ៍សំខាន់ដែលបានចូលរួមចំណែក​ជំរុញ​ឲ្យមាន​ការអភិវឌ្ឍន៍ ប្រទេសជាតិរហូតបច្ចប្បន្ន។

លោកជំទាវលើកឡើង​បែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់​ស្ពាន​បេតុង​ ឆ្លងស្ទឹងសែន​ ស្ថិត​ក្នុងភូមិកំពង់ស្វាយ​ ឃុំកំពង់ស្វាយ ​ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ក៏បានមានប្រសាសន៍ថា ជាការពិតណាស់ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយក​សន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ដោយបានផ្តោត​ទៅលើ​អាទិ​ភាព ៤ គឺ ផ្លូវ មនុស្ស ទឹក ភ្លើង។

លោកជំទាវ ក៏បានមានប្រសាសន៍បន្តថាដោយឡែកថ្ងៃនេះ សមិទ្ធិផលស្ពានបេតុងថ្មីនេះ ក៏បាន​បង្ហាញ​ជំនឿ និងការសាមគ្គី ដែលកើតចេញមកពីកត្តាសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យបងប្អូន​ទាំងអស់គ្នាចូលរួមកសាងនូវសមិទ្ធិផដែលដាក់សម្ពោធនាថ្ងៃនេះ និងបានចូលរួមចំណែក​ជម្រុញឲ្យ​មានការអភិវឌ្ឍន៍។

ស្ពានបេតុងនេះ មានប្រវែង ១៥១,២ ម៉ែត្រ ទទឹង ៦,៥០ ម៉ែត្រ គឺក្រោមគំនិត​ផ្តួច​ផ្តើមរបស់ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកា​ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា កុយ លាងគី គណៈកម្មការអាចារ្យវត្តកំពង់ស្វាយ រួមជាមួយ ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងសប្បុរសជន បានមូលមតិគ្នា​ចាប់ផ្តើមក​សាងតាំងពីឆ្នាំ២០១៨ និងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០២១ ដោយចំណាយថវិកាអស់ជិត ៦៣ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

សូមបញ្ជាក់ផងដែរថា ការសាងសង់ស្ពាននេះគឺ ៖ ទី១. ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូន​កសិផលនានាជួបការលំបាកជាខ្លាំង ទី២. សិស្សានុសិស្សក្នុងភូមិ និងភូមិផ្សេងៗ​ធ្វើដំ​ណើរ​ទៅសាលារៀនជួបការលំបាកជាខ្លាំង ទី៣. ពេលមានបុណ្យទានម្ដងៗព្រះសង្ឃ និងពុទ្ធ​បរិ​សទ្ធិជិត​ឆ្ងាយធ្វើដំណើរឆ្លងកាត់មកវត្តទាំងក្ដីភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង។

ជាក់ស្ដែងនៅឆ្នាំ ១៩៨២ គឺមានករណីលិចកាណូត នៅពេលដែលប្រជាពលរដ្ឋដង្ហែរអង្គកឋិន​ទានមកកាន់វត្តកំពង់​ស្វាយ​តាមកាណូត ដោយធ្វើឲ្យប្រជាពលរដ្ឋមកបុណ្យស្លាប់អស់ចំនួន ៥២នាក់ យ៉ាងអណោច​អាធម​បំផុត ក្នុងនោះក៏មានសមាជិករបស់ក្រុម គ្រួសារលោកជំទាវ ឃួន ឃុនឌី ចំនួន ៤នាក់ផង​ដែរ។

លោកជំទាវបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ រៀនរស់ និងធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ៣កុំ ។ ចំណែកឯកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរៀងៗខ្លួន ជាពិសេស នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះប្រកបដោយសុខសប្បាយ និងសុវត្ថិភាពខ្ពស់៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានរៀបចំពិធីបុណ្យកោងកាង នៅខេត្តកោះកុង សំដៅថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលជំងឺបេះដូង មានតម្លៃជាង ២លានដុល្លារ

នយោបាយ១៣ នាទីutes មុន

សម្ដេចតេជោ៖ ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អេដស៍ ណែនាំយុវវ័យកុំឆាប់ប្រឡូករឿងស្នេហា ត្រូវផ្ដោតលើការសិក្សាដើម្បីអនាគតល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម