ព័ត៌មានជាតិ
មន្ត្រីការទូតកម្ពុជាម្នាក់ ប្រចាំនៅប្រទេសបារាំង លាប់កូវីដ-១៩ឡើងវិញ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិកម្ពុជា បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា មន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសបារាំង បានជាសះស្បើយអស់ហើយ តែមានមន្ត្រីម្នាក់បានលាប់ឡើងវិញ កាលពី ២-៣ថ្ងៃ មុននេះ ហើយពេលនេះគាត់កំពុងសម្រាកព្យាបាលនៅផ្ទះ ប៉ុន្តែស្ថានភាពមិនមានអ្វីធ្ងន់ធ្ងរទេ។

បើតាមលោក កុយ គួង មន្ត្រីការទូតរបស់យើង នៅតាមបណ្តាប្រទេសផ្សេងៗទៀតមិនមានផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ទេ ក្រៅតែពីនៅប្រទេសបារាំងនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែធ្នូ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា អ្នកការទូតកម្ពុជាចំនួនពីរនាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរនាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។
ក្រសួងបានបញ្ជាក់ថា ក្រោយពួកគាត់ទាំងបួននាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលតេស្ត របស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះផងដែរ (ថ្ងៃទី០៩ ខែធ្នូ)។ ចំណែក ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស បានបន្តដំណើរការងារជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។បើតាមក្រសួងការបរទេសកម្ពុជា ស្ថានទូត នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារាំង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត្តទុកដាក់បំផុត៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ បន្ទាន់!អ្នកទៅហាង Hidden Coffee នៅសង្កាត់ទឹកថ្លា នារសៀលថ្ងៃទី៤ ខែធ្នូ ប្រញ៉ាប់ទៅតេស្តរកកូវីដ-១៩

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ