Connect with us

ព័ត៌មានជាតិ

មហាកុដិ​ ២ជាន់​​ចំណាយអស់​១២ ម៉ឺនដុល្លារ​ កសាងដោយ​ គ្រួសារ​លោក​ឧបនាយករដ្ឋមន្ត្រី​ កែគឹមយ៉ាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់

បានផុស

នៅ

មហាកុដិ ២ជាន់​ មានចំនួន ១៥ បន្ទប់​ កសាងដោយ​ក្រុមគ្រួសាររបស់លោកឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន​ និងសមិទ្ធិផលនានា​ ចំណាយថវិកា​អស់ចំនួន​ ១២ ម៉ឺនដុល្លារ​ បានសម្ពោធ​​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​ នៅព្រឹក ថ្ងៃទី ៩ ខែមេសា​ ២០២២ ស្ថិតក្នុងវត្តទក្ខិណគង្គារាម​ (វត្តអញ្ចាញ)​ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។​

ពិធីសម្ពោធធ្វើឡើងក្រោមវត្តមានលោក​ឧបនា​យករដ្ឋមន្ត្រី កែគឹម យ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ាន លោកខេងស៊ុប្រធាន​ក្រុម​ប្រឹក្សា ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជាន់ខ្ពស់​ជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ័ត្ន ដាស៊ីណង់បានមានប្រសាសន៍ថា​ វត្តនៅទូទាំងប្រទេសក្នុងកំឡុងឆ្នាំ ១៩៧៥​ រហូត​ដល់​ឆ្នាំ១៩៧៩ ក្នុងជំនន់ ប៉ុល ពត វត្តត្រូវពួកខ្មែរក្រហមចាប់ផ្សឹកព្រះសង្ឃ ហើយព្រះវិហារ និងសា​លា​ឆាន់ ត្រូវបានពួកខ្មែរក្រហមធ្វើជាឃ្លាំងដាក់ជី ស្ទើរទាំងអស់ លុះក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ធ្វើ​ឲ្យវត្តទូទាំងប្រទេសរស់ឡើងវិញក្នុងនោះមានព្រះសង្ឃ វិហារនិងសាលាឆាន់ ក៏បានរៀបចំឲ្យ​ដំណើរ​ឡើងវិញតាមធម្មតាផងដែរ។

​លោក រ័ត្ន ដាស៊ីណង់​បានបញ្ជាក់ឲ្យដឹងបន្តទៀតថា​ ដោយសារតែមានការយក​ចិត្តទុកដាក់ពី​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ធម្មការខេត្តបន្ទាយមានជ័យ គណៈកម្មាធិការអាចារ្យវត្ត សប្បុរសជន ក្រៅស្រុក ក្នុងស្រុកប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយ បានពួកដៃគ្នាខិតខំកសាង​វត្តឡើងវិញ​វត្តរាប់ម៉ឺនកន្លែងត្រូវបានកសាងឡើងវិញនៅក្នុងប្រទេសរហូកមកដល់សព្វថ្ងៃនេះ។

ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានបានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ធ្វើឲ្យវត្តទូទាំង​ប្រទេស​រស់ឡើងវិញជាក់ស្តែងមហាកុដិថ្មី ២ជាន់ មាន១៥ បន្ទប់ថ្មីសន្លាងទើប​​និងសាងសង់​ហើយថ្មីៗនិងសមិទ្ធិផលជាច្រើនទៀតត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរដល់លោកសង្ឃទាំងអស់នៅក្នុងវត្តមិនត្រូវធ្វើឲ្យបែកបាក់សាមគ្គីគ្នានៅក្នុងវត្ត មិនត្រូវប្រកាន់បក្សពួកនេះបក្សពួកនោះជាដាច់ខាត ដើម្បីប្រែក្លាយទីវត្តអារាមជាកន្លែង​ថ្នាលបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយឲ្យក្លាយទៅជាធនធានមនុស្សដែលជាតិត្រូវការចាំបាច់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៤៩ នាទីutes មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ១ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម