ព័ត៌មានជាតិ
អាជ្ញាធរស្រុកកណ្តាលស្ទឹង អនុញ្ញាតឲ្យបើកផ្សារដើមអម្ពិល ឡើងវិញ
អាជ្ញាធរស្រុកកណ្តាស្ទឹង ខេត្តកណ្ដាល បានអនុញ្ញាតឲ្យបើកផ្សារដើមអម្ពិល ឬផ្សារបឹងខ្យាង ឡើងវិញនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ តែត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា ដោយមានការឯកភាពពីលោកអភិបាលខេត្ត អាជ្ញាធរស្រុក បានអនុញ្ញាតឲ្យផ្សារដើមអំពិល ឬផ្សារបឹងខ្យាង បើកដំណើរការឡើងវិញនៅថ្ងៃនេះ ដើម្បីជួយសម្រួលដល់អាជីវករក្នុងការលក់ដូរ និងប្រជាពលរដ្ឋទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។

លោកបានបន្តថា ប៉ុន្តែអាជីវករលក់ដូរ ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារបឹងខ្យាង ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការដាក់អាកុល ឬជែលលាងដៃជាប្រចាំនៅតាមមាត់ច្រកផ្សារ និងតម្រូវឲ្យពាក់ម៉ាសពេលចេញចូលផ្សារ។
លោកបានបន្ថែមថា ការរឹតបន្តឹងនេះ ដើម្បីការពារកុំឲ្យមានការឆ្លងចូលទៅក្នុងសហគមន៍ដែលបច្ចុប្បន្ននេះ នៅស្រុកកណ្តាលស្ទឹង មានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន១០០អង្គ/នាក់ (ព្រះសង្ឃ៧អង្គ)ផងដែរ។
លោកអភិបាលស្រុក បានបញ្ជាក់ថា អ្នកពាក់ព័ន្ធទាំង១០០អង្គ/នាក់ កំពុងធ្វើចត្តាឡីស័ក ហើយបានធ្វើតេស្តលើកទី២រួចហើយដែរ ដោយលទ្ធផលអវិជ្ជមានទាំងអស់ និងកំពុងរង់ចាំការធ្វើតេស្តជាលើកទី៣ទៀត ដែលត្រូវធ្វើនៅថ្ងៃទី១៨ ខែធ្នូ។

លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ដោយឡែកវត្តវិហារត្រាញ់ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាដែរ នៅមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញនៅឡើយទេ ដោយសារអាជ្ញាធរបានយកទីតាំងនេះ សម្រាប់ធ្វើចត្តាឡីស័ក។ក្រៅពីនេះ មានមួយចំនួនទៀត ត្រូវធ្វើចត្តាឡីស័ក នៅពេទ្យជ័យជំនះ ក្រុងតាខ្មៅ នៅសាលាបឋមសិក្សាព្រែកតាពៅ ក្រុងតាខ្មៅ និងធ្វើចត្តាឡីនៅមន្ទីរពេទ្យបង្អែក ស្រុកកណ្តាលស្ទឹង។
គួរបញ្ជាក់ថា ផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ត្រូវបានអាជ្ញាធរបិទ កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដោយសារមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា