ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសយ៉ាងរឹងមាំ ប្រកបដោយ ទស្សនវិស័យវែងឆ្ងាយ
នេះជាការថ្លែងរបស់លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ពិសេស ក្នុង នាម រាជរដ្ឋាភិបាល កម្ពុជា នាល្ងាច ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២២ ដែល បាន អញ្ជើញ ជា ភ្ញៀវ កិត្តិយស និង ថ្លែង សុន្ទរកថា ទៅកាន់ធុរកិច្ច ជន ក្នុង ឱកាស ប្រារព្ធ ពិធី អបអរ សាទរ ខួបលើកទី ១០ នៃសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។

លោក ទេសរដ្ឋមន្ត្រី បានកោតសរសើរ ជូន ចំពោះ លោក Sandeep Majumdar ប្រធាន សភា ពាណិជ្ជកម្ម ឥណ្ឌា នៅ កម្ពុជា និង ក្រុម ប្រឹក្សា ភិបាល ដែល បាន ចូលរួម ក្នុង ការ ពង្រឹង ទំនាក់ទំនង ពាណិជ្ជកម្ម រវាង ប្រទេស ទាំង ពីរ ទទួល បាន ជោគជ័យ ។ ជាមួយ គ្នា នេះ លោក ទេសរដ្ឋមន្ត្រី បាន សម្ដែង នូវ ការអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនង ជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងឥណ្ឌា ដែល លោក ប្រាកដថា ទំនាក់ ទំនង នេះ នឹង នាំ មក នូវ ការ ធ្វើ ឲ្យ ប្រសើរ ឡើង បន្ថែម ទៀត ក្នុងការចូលរួមយ៉ាងសកម្ម សម្រាប់ វិស័យ ពាណិជ្ជកម្ម និងអាជីវកម្ម។

ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី បាន ថ្លែង ប្រាប់ អង្គ ពិធី ថា រាជរដ្ឋាភិបាល កម្ពុជា ដែល មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី មាន ការ ដឹកនាំ រឹងមាំ ប្រកបដោយ ទស្សនវិស័យ វែង ឆ្ងាយ នាំ មក នូវ សន្តិភាព និង ស្ថិរភាព ព្រមទាំង បាន បង្កើត នូវ គោល នយោបាយ ផ្តល់ ឱកាស និង បរិយាកាស យ៉ាង ច្រើន គាំទ្រ ដល់ ការ វិនិយោគ សម្រាប់ ធុរកិច្ច ជន និង ការ ទាក់ទង ការ វិនិយោគ ជិត ឆ្ងាយ មក កម្ពុជា។

ជាមួយ នឹង ការ ដឹកនាំ ដ៏ ប៉ិនប្រសប់ នេះ ប្រទេស កម្ពុជា មានផលិតផលក្នុងស្រុកកើនឡើង រយៈពេលជាងពីរ ទសវត្សរ៍ ដែល ផលិតផលមូលដ្ឋានគឺ កសិកម្ម មាន ការវិនិយោគប្រកបដោយភាពស្និទ្ធស្នាល កម្លាំងពលកម្មច្រើន លើវិស័យសហគ្រាសធុនតូចនិងមធ្យម និង ការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ជាដើម។
ជាថ្មីម្តងទៀត ក្នុង នាម រាជរដ្ឋាភិបាល កម្ពុជា លោក ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធុរកិច្ចជន ទាំងអស់ ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅវិនិយោគ និង ធ្វើជាផ្ទះទីពីររបស់ខ្លួន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ