ព័ត៌មានជាតិ
អ្នកភូមិព្រះដាក់ ស្រុះដៃគ្នាដើរលេងចូលឆ្នាំ មិនប្រើប្រាស់ថង់ប្លាស្ទិក
អាជ្ញាធរស្រុកបន្ទាយស្រី រួមទាំងបងប្អូនអាជីវករ និងអ្នកលក់ដូរទាំងអស់នៅលើដងផ្លូវឆ្លងកាត់ភូមិព្រះដាក់ នឹងសាកល្បងបើកយុទ្ធនាការ«ព្រះដាក់គ្មានថង់ប្លាស្ទិក»សម្រាប់រយៈពេលពេញ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ពោលគឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះតែម្តង។



ដោយសង្កេតឃើញថា សំរាមតែងតែមានការកើនឡើងយ៉ាងគំហុកនៅរៀងរាល់ពេលមានបុណ្យទានធំៗ ជាពិសេសគឺប្រភេទសំបកវេចខ្ចប់ប្លាស្ទិកនេះតែម្តង ដែលភាគច្រើនត្រូវបានបោះចោលរាយប៉ាយយ៉ាងឥតសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈនានាដោយភ្ញៀវទេសចរមកពីចម្ងាយ រដ្ឋបាលស្រុកបន្ទាយស្រីសម្រេចជ្រើសយកឱកាសបុណ្យចូលឆ្នាំខ្មែរដើម្បីលើកទឹកចិត្តឱ្យអ្នកភូមិព្រះដាក់ ចាប់ផ្តើមមានទម្លាប់បដិសេធការប្រើប្រាស់ថង់ប្លាស្ទិក និងលើកកម្ពស់ការយល់ដឹងពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងចំណោមភ្ញៀវទេសចរដែលបានឆ្លងកាត់ភូមិព្រះដាក់ ក៏ដូចជាក្រើនរំលឹកកុំឱ្យមានការបោះចោលសំរាមពាសវាលពាសកាលនៅតាមភូមិដ្ឋាននានានៅក្នុងស្រុកបន្ទាយស្រី។


បើតាមអាជ្ញាធរស្រុកបន្ទាយស្រី បងប្អូនអាជីវករអ្នកលក់ដូរនៅក្នុងភូមិព្រះដាក់ ដែលភាគច្រើនជាអ្នកលក់មាន់អាំងកង្កែបបោក នឹងងាកមកប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ ដែលជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់បរិស្ថាន ក៏ដូចជាបានជួយគាំទ្រដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។ តូបឬហាងណាដែលអនុវត្តបានល្អជាងគេ ហើយអាចផ្តល់ភាពជាគំរូដល់អ្នកដទៃបាន នឹងទទួលបានបណ្ណសសើរ និងរង្វាន់លើកទឹកចិត្តពីរដ្ឋបាលស្រុកនៅក្រោយពេលបញ្ចប់កម្មវិធី។
នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ នឹងមានព្រឹត្តិការណ៍ដង្ហែក្បួនទីមោងយក្សនៅក្នុងភូមិព្រះដាក់ ដែលជាកម្មវិធីដែលអាចទាក់ទាញអ្នកទេសចរមកលេងដល់ភូមិព្រះដាក់បានច្រើន នាឱកាសថ្ងៃចូលឆ្នាំនាប៉ុន្មានថ្ងៃខាងមុខនេះ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ