Connect with us

ព័ត៌មានជាតិ

លោក ហេង វ៉ាន់ដា៖ រឿង​សញ្ញាបត្រ បាក់ឌុប​ក្លែងក្លាយ មិនមែនជាកំហុសរបស់ក្រសួងនិងគ្រឹះស្ថានសិក្សាឯកជននោះទេ

បានផុស

នៅ

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃ​ទី​១០​មេសា​នេះថា រឿងសញ្ញាបត្រក្លែងក្លាយវាមិនមែនជាកំហុសរបស់ក្រសួងអប់រំយុវជន និងកីឡា និងគ្រឹះស្ថានសិក្សាឯកជន​ឬស្ថាប័នណាមួយនោះទេ ពោលគឺជាកំហុសរបស់ជនខិលខូចមួយចំនួន ដែលមានបច្ចេកវិទ្យាខ្ពស់ជាអ្នករៀបចំនិងធ្វើដោយខ្លួនឯង។

លោកហេង វ៉ាន់ដាបានបន្តថា រឿងក្លែងក្លាយនេះមិនមែនមានតែសញ្ញាបត្រនោះទេ សូម្បីតែលុយដុល្លារឬក៏លុយបណ្តាប្រទេស​ធំៗហ្នឹងក៏មានក្លែងក្លាយដូចតែគ្នាដែរ ដោយសារបច្ចេកវិទ្យាមានជំនាញខ្ពស់ណាស់ អាចធ្វើបានសូម្បីមុខមនុស្សក៏ក្លែងក្លាយដែរ មិនមែនតែរឿងសញ្ញាបត្រមួយហ្នឹងទេអ្វីៗគ្រប់យ៉ាងមនុស្សធ្វើបានទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែអ្វីដែលសំខាន់គឺសាមីគ្រឹះស្ថានក្រុមហ៊ុននិងស្ថាប័ន ដែលទទួលបានសញ្ញាបត្របរិញ្ញាអនុបណ្ឌិតបណ្ឌិតហើយស្ថាប័ននោះបញ្ជាក់មកមួយណាពិតមួយណាមិនពិត ព្រោះមានគល់បញ្ជីបញ្ជាក់ច្បាស់លាស់។

លោក ហេង វ៉ាន់ដាបានបន្តថា ជាក់ស្តែងសញ្ញាបត្របាក់ឌុបដែលរៀននៅសាលាវ៉ាន់ដាគណនេយ្យ តែងតែបញ្ជួនបញ្ជីឈ្មោះទៅផ្ទៀងផ្ទាត់ជាមួយគល់បញ្ជីនៅនាយកដ្ឋាកិច្ចការប្រឡងក្រសួងអប់រំ ដើម្បីបញ្ជាក់ថាសញ្ញាបត្រទាំងអស់នោះជាសញ្ញាបត្របាក់ឌុបមែនទែនឬជាសញ្ញាបត្រក្លែងក្លាយ។ ប៉ុន្តែកន្លងមកកម្រមានសញ្ញាបត្រក្លែងក្លែងណាស់មានដែរក្នុង​១​ឆ្នាំ​មាន១ឬ២ ប៉ុន្តែសព្វថ្ងៃលែងមានហើយ។

បណ្ឌិត ហេងវ៉ាន់ដាបានបន្តថា «មួយវិញទៀតអ្នករៀនបញ្ចប់សញ្ញាបត្រណាមួយចង់បន្តរៀនអនុបណ្ឌិតឬទៅសិក្សានៅក្រៅប្រទេស តែងតែសួរនាំញ្ជាក់បន្ថែមពីសញ្ញាបត្រនោះម្តងទៀត តើជាសញ្ញាបត្រក្លែងក្លាយឬពិតប្រាកដហើយយើងក៏បញ្ជាក់ទៅវិញ។

មានតែវិធីពិនិត្យមើលគល់បញ្ជីហ្នឹងទេ ទើបដឹងថាជាសញ្ញាបត្រក្លែងក្លាយឬមិនក្លែងក្លាយត្រង់ថា ឱ្យមានសញ្ញាសម្គាល់ណាមួយថាណាមួយរបស់យើងណាមួយរបស់គេសព្វថ្ងៃបច្ចេកវិទ្យាចេញមកអត់មានខុសអីបន្តិច។ អីចឹងមានតែបញ្ជាក់ទៅម្ចាស់សាមីអង្គភាព ហើយសាមីអង្គភាពបញ្ជាក់បន្តទៅនាយកដ្ឋានកិច្ចការប្រឡងទើបដឹងណាមួយពិតនិងមិនពិត»។

បណ្ឌិត ហេងវ៉ាន់ដាបានបញ្ជាក់ថា «សូម្បីតែសាលាពេទ្យហ្នឹង ដែលមាននិស្សិតប្រឡងចូលថ្ងៃមុនថា មានសញ្ញាបត្របាក់ឌុបក្លែងក្លាយ ៤០ប្លាយ​ហ្នឹង ខាងពេទ្យក៏គ្មានជំនាញទាំងនេះដែរ គេបញ្ជួនឈ្មោះទាំនោះទៅនាយកដ្ឋានកិច្ចការប្រឡងរបស់ក្រសួងអប់រំដែរហើយគេបញ្ជួនត្រឡប់មកវិញទើបដឹងថាមានសញ្ញាបត្រក្លែងក្លាយ»។

ថ្មីៗនេះគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលបានសម្រេចលុបឈ្មោះនិស្សិតចំនួន៤៣នាក់ចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងថ្នាក់ជាតិក្នុងនោះមាននិស្សិតដែលត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រនិងថ្នាក់ឆ្នាំទី១សម្រាប់កម្រិតបរិញ្ញាបត្ររងជាប់ចូលរៀនផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ និងបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដោយសារមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្នុងចំណោមនិស្សិតចំនួន៤៣នាក់ដែលត្រូវលុបឈ្មោះចេញពីការប្រឡងថ្នាក់ជាតិនោះរួមមានក្នុងនោះមាននិស្សិតផ្នែកវេជ្ជបណ្ឌិតចំនួន១នាក់និស្សិតផ្នែកគិលានុប្បដ្ឋាកចំនួន២៨នាក់និស្សិតផ្នែកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន៧នាក់និស្សិតផ្នែកបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកចំនួន៤នាក់និងនិស្សិតផ្នែបរិញ្ញាបត្ររងឆ្មបចំនួន៣នាក់។

លោក រស់ សុវាចាអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានធ្វើការថ្កោលទោសរាល់បទក្លែងបន្លំឯកសារសាធារណៈហើយក្រសួងអប់រំយុវជន និងកីឡានឹងពិនិត្យករណីនេះនិងសូមអំពាវនាវដល់ភាគីមានសមត្ថកិច្ចចាត់ការបុគ្គលពាក់ព័ន្ធតាមផ្លូវច្បាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម