ព័ត៌មានជាតិ
៤៣ ឆ្នាំនេះ មនុស្សចាស់មានគុណសម្បត្តិយ៉ាងច្រើន សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ
មនុស្សចាស់ ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងនេះ ពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ នេះជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។

នេះប្រសាសន៍លើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការ ដើម្បីមនុស្សចាស់រាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្តល់អំណោយជូនមនុស្សចាស់ជាង ៥០០ នាក់ នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការស្រឡាញ់មនុស្សចាស់ជរា គឺជាប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ។ សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់មនុស្សចាស់ជរា ដោយសម្តេចទាំងទ្វេ តែងតែជួយឧបត្ថម្ភជូនមនុស្សចាស់ជាដរាបរៀងមក។ ជាក់ស្ដែងនៅក្នុងពេលនេះ សម្ដេចទាំងទ្វេ នូវបានឧបត្ថម្ភនូវស្បៀងអាហារ និងថវិកាមួយចំនួនដល់មនុស្សចាស់នៅក្នុងរាជធានីភ្នំពេញ ចំនួន ៥២៥ នាក់ ដោយក្នុងម្នាក់បានទទួលអង្ករ មី ត្រីខ ប្រេងឆានិងថវិកាចំនួន ៥ ម៉ឺនរៀល។
លោក ឃួង ស្រេង បានបន្តទៀតថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន «ក្មេងជាអ្នកមានកម្លាំង ចំណែកមនុស្សចាស់ជាអ្នកស្គាល់ផ្លូវ» ការរួមគ្នាប្រាប់ផ្លូវដើម្បីឲ្យ ក្មេងៗជំនាន់ក្រោយដើរ លើផ្លូវដែលរៀបចំដោយមនុស្សចាស់ នោះប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន ខ្លាំងក្លាថែមទៀត។ លោក ឃួង ស្រេង បានសូមឱ្យបងប្អូនទាំងអស់រួមគ្នារក្សាសន្តិភាពឲ្យបានគង់វង់ ដើម្បីឲ្យកម្ពុជាបន្តមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកបញ្ជាក់ថា សង្គ្រាមវានឹងបង្កភាពហិនហោចឲ្យប្រទេសជាតិ ដូច្នេះយើងត្រូវតែរួមគ្នារក្សាសន្តិភាព ដែលបានមកដោយកម្រនេះឲ្យបានគង់វង្សរហូតតទៅ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា សមាជិកសមាគមមនុស្សចាស់ ក្នុងខណ្ឌទាំង ១៤ មានសមាជិកចូលរួម ២១,២១៣នាក់ (ស្រី ១៣,១៧១ នាក់) ។ ទទួលបានការគាំទ្រថវិការ និងសម្ភារៈគ្រឿងឧបភោគបរិភោគពីលោក ឃួង ស្រេង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ០២ លើក សរុបសមាជិកសមាគមមនុស្សចាស់ ចំនួន ១.៣៦៥ នាក់ ចំណាយថវិកាសរុបចំនួន ១៣២,៧២០,០០០ រៀល និងសម្ភារៈមួយចំនួន។ បានទទួលអំណោយឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមតាមបណ្តាលខណ្ឌ ទាំង១៤ សរុបចំនួន ២៤ លើក មានសមាជិកសមាគម ១.២០០ នាក់ (ស្រី ៤២០ នាក់)។ បានឧបត្ថម្ភ ថវិកាដល់គ្រួសារសមាជិកសមាគមដែលបានទទួលមរណភាពចំនួន ២៩២ សព សរុបចំនួន ៧៣,០០០,០០០ រៀល ។ បានចុះសួរសុខទុក្ខសមាជិកសមាគមដែលមានជំងឺជួបការលំបាក ចំនួន ២៦២ លើក ឧបត្ថម្ភថវិកា សរុបចំនួន ២៥,៣៦០,០០០រៀល។ បាននាំយកអំណោយជាថវិកានិងសម្ភារៈដ៏ថ្លៃថ្លា របស់លោក ឃួង ស្រេង ជូនសមាជិកដល់សមាគមមនុស្សចាស់ ក្រីក្រជួបការលំបាក ចំនួន១២១នាក់ ក្នុងកំឡុងពេលបិទខ្ទប់។ មនុស្សវ័យចាស់ក្នុងគ្រួសារសរុបចំនួន ២០,១៩២ នាក់ ទទួលបានបានជំនួយឧបត្ថម្ភជាសាច់ប្រាក់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងប្រយុទ្ធប្រឆាំងកូវីដ-១៩ (តាមរយៈប័ណ្ណសមធម៌ក្រីក្រ ក្រ១ និងក្រ២)។

លោកស្រីបន្តថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់គិតគូរ សុខទុក្ខនិងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សវ័យចាស់ទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើយ៉ាងណាឱ្យមនុស្សវ័យចាស់ទទួលបាននូវភាពសុខដុមរមនា នឹងមិនបោះបង់ចោលឡើយ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?