Connect with us

ព័ត៌មានជាតិ

ឥណ្ឌា​ផ្តល់ជំនួយ​វ៉ាក់សាំង​ AstraZeneca ជាង៣០​ម៉ឺនដូស​បន្ថែមទៀតដល់​កម្ពុជា​

បានផុស

នៅ

រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩​ អាស្ត្រាហ្សឺណិកា ​(AstraZeneca) ចំនួន ៣២៥ ០០០ ដូសដល់ប្រទេសកម្ពុជា​សម្រាប់ចាក់​ជូនប្រជាពលរដ្ឋ​។

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានមានប្រសាសន៍ថា ​វ៉ាក់សាំងកូវីសែល​ជាជំនួយ​របស់ឥណ្ឌា មានចំនួនសរុប ៣២៥ ០០០ដូសនឹដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ក្នុងនោះ ២០ម៉ឺនដូស​មកដល់រសៀលថ្ងៃទី ១១ មេសានេះ និងវ៉ាក់សាំងចំនួនប្រមាណ ១២៥ ០០០ដូស អាចនឹងមកដល់ថ្ងៃទី ១២ ឬទី១៣ ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី យក់ សម្បត្តិ ពិធីប្រគល់ទទួលវ៉ាក់សាំងជាជំនួយរបស់ឥណ្ឌានេះ នឹងរៀបចំក្រោមអធិបតីភាព​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១២ ខែមេសា នៅវិមានសន្តិភាព។

ការមកដល់វ៉ាក់សាំង ៣២៥០០០ដូសនេះបានធ្វើឲប្រទេដកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង ៥០ លានដូស ហើយនិងនៅសល់ក្នុងស្តុកជិត ៩ លានដូសទៀតសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

លទ្ធផលនៃការយកឈ្នះលើជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការ​លេង​កម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែង​កាតព្វកិច្ចពាក់​ម៉ាស​នៅ​ក្នុងខេត្តចំនួន៤រួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ។

ជាមួយគ្នានេះដែរកម្ពុជា ក៏ទើបនឹងត្រូវបានការសែតជប៉ុន សិក្សារកឃើញថា ជាប្រទេសជាប់​ចំណាត់ថ្នាក់​លេខ​២នៅលើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានឆាប់រហ័សផងដែរ។

​គួរបញ្ជាក់ថា ​គិតត្រឹមថ្ងៃទី ១០ ខែមេសា​ ឆ្នាំ២០២២នេះកម្ពុជា​ បានចាក់ដូសទី១ ជូនដល់ពលរដ្ឋ​ បានចំនួនជិត​ ១៥​លាននាក់ ដូសទី២​ បានជាង ១៤លាននាក់​ ដូសទី៣​ បានជាង ៨លាននាក់​ ដូសទី៤ បានជាង​ ១លាន​នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា១៤ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម