Connect with us

ព័ត៌មានជាតិ

ប្រុង​ប្រយ័ត្ន ៤ ករណី​កើត​ឡើង​ញឹកញាប់ ពេល​ទៅលេង​​​សមុទ្រ​

បានផុស

នៅ

​អ្នក​ទេសចរនឹង​សម្រុក​ដើរ​កម្សាន្ត នា​ឱកាស​រដូវ​ចូលឆ្នាំ​ដែល​នៅសល់​តែ​ប៉ុន្មានថ្ងៃ​ទៀត ខណៈ​តំបន់​មាត់​សមុទ្រ​​ជា​គោលដៅ​ដ៏​​ទាក់ទាញ​បំផុត​មួយ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​សក្តានុពល​ផ្សេង​ទៀត។ កម្ពុជា​ថ្មី​នឹង​លើក​យក​ហេតុការណ៍ ៤ ករណី​ដែល​តែងតែ​កើត​មាន​ជា​ញឹកញាប់ ដែល​ភ្ញៀវ​ទេសចរ​ត្រូវ​ប្រុងប្រយ័ត្ន​បើ​សិន​ត្រូវ​​ទៅ​លេង​​នៅ​តំបន់​សមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រយ័ត្ន​ពេល​លេង​ទឹក

ករណី​លង់​ទឹក​កើត​មាន​ជា​ហូរហែ។ ដូចករណីប៉ុន្មានខែ​មុន​នេះ មាន​ក្មេងៗជំទង់ចំនួន០៥នាក់បានលង់ទឹក​ស្លាប់ ពេល​ចុះ​​ទៅ​លេង​ទឹកសមុទ្រនៅ​ខេត្ត​ព្រះសីហនុ។ ដើម្បី​សុវត្ថិភាព​ដល់ភ្ញៀវ​ទេសចរ​មក​លេង​តាម​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​ក៏​រៀបចំដាក់​ពោង​សុវត្ថិភាព​ដើម្បី​បែងចែក​តំបន់ សម្រាប់​អ្នក​ហែល​ទឹក​លេងឱ្យមាន​សុវត្ថិភាពពី​ទូកកាណូតឬ មធ្យោបាយ​ផ្សេងៗ និង​ជា​របាំង​សុវត្ថិភាពនៅពេល​មាន​ខ្យល់ឬ​ប្រការ​ណាមួយ​។ ជាមួយ​គ្នា​នេះ​ក៏​បាន​សង់​ប៉ម ដាក់ឆ្មាំ​យាម​មើលអ្នកទេសចរលេងទឹក ការពារ​នៅពេលមានមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ 

គ្រោះ​ថ្នាក់​ចរាចរណ៍

គ្រោះថ្នាក់​ចរាចរណ៍​ជា​ក្តី​បារម្ភ​ជា​ទូទៅ។ ពេល​រដូវកាល​បុណ្យ​ទាន​ធំៗ ចរាចរណ៍​លើ​ដង​ផ្លូវ​មាន​ការ​កកស្ទះ ស្រប​ពេល​ការ​បើក​បរ​មិន​ប្រុង​ប្រយ័ត្ន​នាំ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់។

ផ្លូវ​ជាតិ​លេខ ៤ ជា​មុខ​ផ្លូវ​ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ទេសចរណ៍​ឆ្នេរ​ដ៏​ពេញនិយម ជា​ដង​ផ្លូវ​ដ៏​មមាញឹក​សំបូរ​រថយន្ត​ដឹក​ជញ្ជូន​ធំៗ​ជាពិសេស​ប្រភេទ​កុង​តឺណ័រ បើក​បរ​ ២៤​ម៉ោង លើ​ ២៤ ម៉ោង ហើយ​ករណី​កើត​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មាន​ញឹកញាប់​ផង​ដែរ។

មុនបើកបរ​តាមផ្លូវ​ឆ្ងាយ​ ការ​​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​ឲ្យ​បាន​ហ្មត់ចត់ជា​រឿង​មិន​អាច​មើល​ស្រាល​បាន​ ដើម្បី​ធានា​ថា​​ការ​ធ្វើ​ដំណើរ​មិន​ប្រថុយ​បញ្ហា​តាម​ដង​ផ្លូវ ដែល​អាច​នាំ​គ្រោះថ្នាក់​ជា​យថាហេតុ។

ការ​ចេញ​ទៅ​លេង​តាម​កោះ

ការ​ទៅ​លេង​តាម​កោះ​ក៏​ត្រូវ​មើល​ស្ថានភាព​អាកាសធាតុ​ដែរ។ ខណៈ​ពេល​ចូល​ឆ្នាំនេះ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ព្យាករ​អាច​មាន​ភ្លៀង​ធ្លាក់​។ ដូច្នេះ​ការ​ដើរ​កម្សាន្ត​តាម​កោះ​ក្នុង​អាកាស​ធាតុ​មិន​ល្អ ក៏​បង្ក​គ្រោះថ្នាក់​ដែល​ត្រូវ​ប្រយ័ត្ន​។

តម្លៃ​ម្ហូប​អាហារ​និង​ការ​ស្នាក់នៅ

ជា​ធម្មតា​តម្លៃ​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​នៅ​តាម​ខេត្ត​ជាប់​សមុទ្រ​អាច​ឡើង​ថ្លៃ​ខុស​ពី​ថ្ងៃ​ធម្មតា។ នៅ​ខេត្ត​ព្រះសីហនុ​ដែល​កាល​ប៉ុន្មាន​ឆ្នាំ​មុន​មិន​ថា​កន្លែង​ស្នាក់នៅ​និង​គ្រឿង​បរិភោគ​កើន​តម្លៃ​គុណ​ជា​បី​ជា​បួន។ ស្ថានភាព​នេះ​មាន​ភាព​ល្អ​ប្រសើរ​មួយ​រយៈ​ចុងក្រោយ​នេះ។ យ៉ាងណា​មិញ ការ​ឆែក​តម្លៃ​ឲ្យ​ច្បាស់​លាស់​មិន​ថា​កន្លែង​ស្នាក់នៅ និង​របស់​របរ​ហូបចុក​ផ្សេងៗដើម្បី​ចៀសវាង​បញ្ហា​ នាំ​ឲ្យ​​ខូចចិត្តប៉ះពាល់​អារម្មណ៍​​ក្នុង​​ដំណើរ​កម្សាន្ត​​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥៨ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម