Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ស្នើឲ្យទូតឡាវថ្មីជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែនជាមួយកម្ពុជាក្នុងអំឡុងកូវីដ១៩នេះ

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យលោក បូរកែវ ភូមិវង្សសៃ(Buakeo​ PHUMVONGSAY) ឯកអគ្គទូតថ្មីនៃប្រទេសឡាវប្រចាំនៅកម្ពុជាពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងជំរុញពាណិជ្ជកម្មតាមសក្តានុពលដទៃទៀតដែលអាចធ្វើបាននៅក្នុងកាលៈទេសៈកូវីដ១៩នេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើបែបនេះនៅក្នុងជំនួបដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទនេះនៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងនេះ លោក បូរកែវ ភូមិវង្សសៃ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី និងប្រធា​នាធិបតីឡាវជូនចំពោះសម្តេចតេជោ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានជួយដល់ប្រជាជន និងរដ្ឋាភិបាលឡាវក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈការឧបត្ថម្ភជាសម្ភារៈបរិក្ខារ វ៉ាក់ សាំង ឡានដឹកជញ្ជូនវ៉ាក់សាំង និងថវិកាទៀតផង។ លោក បូរកែវ ភូមិវង្សសៃ បានប្ដេជ្ញាចិត្តចំពោះសម្ដេចតេជោថា នៅក្នុងបេសកកម្មជាអ្នកការទូតនៅកម្ពុជា លោកនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីក និងពង្រឹងសមត្ថភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកើនឡើងមួយកម្រិតថែមទៀត ដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អដែលមានស្រាប់។

ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ និងអបអរសាទរលោក បូរកែវ ភូមិវង្សសៃ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវថ្មីប្រចំាកម្ពុជា។ សម្តេចតេជោ បានឯកភាពជាមួយការលើកឡើងរបស់លោក បូរកែវ ភូមិវង្សសៃ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំងពី។ សម្តេចបានមានប្រសាសន៍ថា «យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើងរហូតមកដល់ពេលនេះអនុញ្ញាតឲ្យយើងបន្តពង្រីកនិងពង្រឹងជារៀងរហូតមកហើយពេលនេះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងកាន់តែខ្លាំង»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់លោក បូរកែវ ភូមិវង្សសៃ ពីការអនុញ្ញាតឱ្យមានជម្រើសមិនប្រើម៉ាសនៅក្នុងខេត្តចំនួន៤ ក្នុងនោះ ខេត្តចំនួន៣នៅជាប់ព្រំប្រទល់ឡាវដែលមានភាពល្អប្រសើរឡើងវិញពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលអាចជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្មបានឡើងវិញ៕

ដោយ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម