ព័ត៌មានជាតិ
២០២១៖ កម្ពុជា នាំចេញសម្រេចបានទឹកប្រាក់ជាង ១ម៉ឺន ៧ពាន់លានដុល្លារ
នៅឆ្នាំ ២០២១ កម្ពុជា សម្រេចបានការនាំចេញ គិតជាទឹកប្រាក់ប្រមាណ ១៧ ៦៨២លានដុល្លារ។
សេដ្ឋកិច្ចកម្ពុជា មានកំណើនប្រមាណ ២,៤% នៅឆ្នាំ ២០២១។ សម្រាប់ឆ្នាំ ២០២២នេះ តាមការប៉ាន់ស្មានថា សេដ្ឋកិច្ចកម្ពុជា អាចមានកំណើនក្នុងអត្រា ៤,៨%។ កម្ពុជា បានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។

ជាមួយនឹងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ ផលិតផលក្នុងស្រុកសរុប ជាមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងព ១ ៦៨៣ដុល្លារ ក្នុងឆ្នាំ ២០២០ ដល់ប្រមាណ ១ ៧៣០ដុល្លារ ក្នុងឆ្នាំ ២០២១។
ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានរៀបចំប្រាក់ចំណូលជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវទឹកប្រាក់ប្រចាំខែ កើនដល់កម្រិតជាង ១លាន ១៧ម៉ឺនរៀល ហើយការបើកប្រាក់ខែ បានអនុវត្តទាន់ពេលវេលា គឺបើក២ដងក្នុងមួយខែ តាមប្រព័ន្ធនាគារ។
នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អបអរបុណ្យចូលឆ្នាំថ្មី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។
លិខិតនេះ បានឱ្យដឹងថា ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ ដើម្បីបម្រើវិស័យដឹកជញ្ជូន និងការធ្វើដំណើរបស់ប្រជជន។
រហូតមកដល់បច្ចុប្បន្ន សមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ ស្ពានឆ្លងកាត់ទន្លេ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញជាដើម៕

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?