Connect with us

ព័ត៌មានជាតិ

តំបន់ប្រាសាទកោះកេរ មានអំណោយផលកសិកម្មផ្លែឈើ ពិសេសក្នុងឱកាសចូលឆ្នាំ និងខែឧសភា

បានផុស

នៅ

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រៅពីតំបន់អង្គរដែលកម្ពុជាមាន និងល្បីល្បាញទាំងក្នុងប្រទេស និងឆាកអន្តរជាតិជាយូរមកហើយនោះ ប្រជាពលរដ្ឋគួរតែឈ្វេងយល់បន្ថែមទៀតនៅតំបន់រមណីដ្ឋានកោះកេរ ព្រោះជាអតីតរាជធានីមួយដែរ នៅសម័យអង្គរ ហើយក៏មានសក្ដានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ពុទ្ធិការ មានប្រសាសន៍បន្តថា៖ “ក្នុងតំបន់កោះកេរ មានកសិផលមួយចំនួនដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចទៅជាវ និងទទួលទានបានដូចជា ទុរេន សាវម៉ាវ ទៀប ល្ហុង ចន្ទី និងផ្លែឈើក្នុងស្រុកមួយចំនួនទៀត ជាពិសេសក្នុងខែមេសា និងខែឧសភា ដែលសម្បូរផ្លែឈើ អ៊ីចឹងភ្ញៀវទេសចរអាចទៅកម្សាន្តនៅប្រាសាទកោះកេរ និងទទួលទានផ្លែឈើក្នុងតំបន់ផងដែរ”។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រូបនេះបញ្ជាក់ថា តំបន់ប្រាសាទកោះកេរ ជាតំបន់ដីក្រហម ដីមានជីជាតិ ដាំដុះបានល្អ ជាពិសេសដំណាំទុរេន និងសាម៉ាវ ដែលប្រជាពលរដ្ឋដាំលក្ខណៈចម្ការគ្រួសារ ក្នុងមួយគ្រួសារដាំ ៣ ទៅ ៥ ហិចតា ដែលអាចទទួលភ្ញៀវទេសចរគ្រប់គ្រាន់។

លោក គង់ ពុទ្ធិការ មានប្រសាសន៍ឆ្លើយតបបន្ថែមថា៖ តំបន់ប្រាសាទកោះកេរ កាលឆ្នាំ ២០០៤ ២០០៥ គឺធ្វើដំណើរចេញពីខេត្តសៀម ១ថ្ងៃវាល់ល្ងាចទើបដល់ ប៉ុន្តែក្រោយពីរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ឥឡូវអ្នកសៀមរាបអាចមកលេងតំបន់ប្រាសាទកោះកេរវិលល្ងាចបាន។

លោក គង់ ពុទ្ធិការ បញ្ជាក់ថា៖ “ចំណែកអ្នកមកពីភ្នំពេញ អាចមកលេងប្រាសាទកោះកេរហើយ សម្រាកនៅទីរួមខេត្តព្រះវិហារ១យប់ ហើយអាចបន្តទៅប្រាសាទព្រះវិហារ និងខេត្តសៀមរាបបាន ខណៈនៅតំបន់ប្រាសាទកោះកេរមានផ្ទះសំណាក់ចំនួន២ មានជាង ២០ បន្ទប់ស្នាក់”។

សូមជម្រាបថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត។

កម្ពុជាបានដាក់ឯកសារស្នើសុំចុះបញ្ជី​ប្រាសាទកោះកេរ ទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោកកាលពីដើមឆ្នាំ២០២១ ចំណែកខាងគណៈកម្មការបេតិកភណ្ឌពិភពលោក បានទទួលឯកសារ និងបានបញ្ជូនអ្នកជំនាញមកពិនិត្យ និងវាយតម្លៃរួចហើយ កាលពីឆ្នាំ២០២១កន្លងទៅ ដោយយើងនៅរង់ចាំលទ្ធផលប្រជុំសម្រេចពី គណៈកម្មការបេតិកភណ្ឌពិភពលោក នៅកំឡុងខែ មិថុនា ឬ ខែកក្កដា ខាងមុខ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១០ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម