Connect with us

ព័ត៌មានជាតិ

បុកគ្រឹះ​ប្រេះ​​ផ្ទះ​អ្នក​ជិតខាង សមត្ថកិច្ច​ចុះ​ទៅ​ហាម​ឃាត់​នៅ​តែ​មិនស្តាប់

បានផុស

នៅ

ខេត្តបាត់ដំបង÷ លោកស្រី តាំង ពៅ រស់នៅក្នុងក្រុមទី១ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងហាក់អស់សង្ឃឹមនិងអំពើអយុត្តិធម៌ ដែលបានកើតឡើងចំពោះលោកស្រី​ដែលជាស្ត្រីមេម៉ាយ ខណះផ្ទះស្ត្រីរងគ្រោះ​បាន​បាក់បែកប្រេះស្រាំយ៉ាងធ្ងន់ធ្ងរ ស្ទើរមិនហ៊ានរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីរៀបរាប់ឲ្យដឹងនៅថ្ងៃទី១១ខែមេសានេះថា ការប៉ះពាល់ខូចខាតយ៉ាងធ្ងន់ធ្ងរនេះបង្កឡើងដោយអ្នកជិតខាងជាប់​របងគ្នាឈ្មោះសុខ សារិន ហៅហួត រស់នៅក្នុងភូមិសង្កាត់ជាប់របងផ្ទះគ្នាបានបង្ខំបុកគ្រឹះផ្ទះខុសបច្ចេកទេស​ ទើបធ្វើឲ្យ​ប៉ះពាល់​ដល់ផ្ទះលោកស្រី ទោះបីលោកស្រីបានប្រាប់និងហាមឃាត់និងមានលិខិតផ្អាកការសាងសង់ចេញដោយចៅសង្កាត់​អភិបាលក្រុងផងនោះក៏ឈ្មោះសុខ សារិន មិនព្រមស្តាប់រហូតបំពានហែកលិខិតផ្អាកការសាងសង់របស់អាជ្ញាធរ​ចោលទៀតផង​ហើយនៅតែបន្តសកម្មភាពសាងសង់។

រយ:ពេលចុងក្រោយនេះកូនរបស់ឈ្មោះសុខ សារិន បានយកគ្រឿងចក្រចូលបុកគ្រឹះបន្តទៀត បើទោះបីលោកស្រីមានដីការ​សម្រេចរក្សាការពាររបស់តុលាការក៏ដោយចុះ ក៏បុគ្គលរូបនេះនៅតែបន្តសកម្មភាពចាប់តាំងពីថ្ងៃទី០៦ខែមេសាកន្លងមកនេះ។

លោកស្រីបានរៀបរាប់ទាំងអួលដើមករថា លោកស្រីរងភាពអយុត្តិធ៌មជាច្រើនឆ្នាំមកហើយ ដោយគ្មានដំណោះស្រាយពីបុគ្គលបង្កខាងលើទាល់តែសោះ ទើបលោកស្រីបានរត់ទៅរកច្បាប់ឲ្យជួយតាមរយះអាជ្ញាធរក្រុងសង្កាត់រហូត​ដល់​សាលាដំបូង​ខេត្ត តែមកដល់ពេលនេះនៅតែមិនមានការសម្របសម្រួលសំណង សូម្បីតែមួយរៀលហើយជនបង្កនៅតែដាក់គ្រឿង​ចក្រចូលបុកគ្រឹះដោយមិនខ្វល់ពីដីការសម្រេចរក្សាការពាររបស់តុលាកាទៀតផង។

លោកស្រីបញ្ជាក់បន្តថា ក្រុមគ្រួសារលោកស្រីបានសាងសង់ផ្ទះក្នុងអំឡុងឆ្នាំ១៩៩៣ មក​ម៉្លេះ ដោយសាងសង់ឡើងពីថ្មមាន​កម្ពស់២ជាន់ ដែលបច្ចុប្បន្នរងការខូចខាតបាក់បែកនិងប្រេះស្រាំទាំងជាន់ក្រោមនិងជាន់លើមិនតិចជាង៣០កន្លែងឡើយក្នុងនោះបានប្រេះរបងផ្ទុះការ៉ូពិដានបាក់ធ្លាក់ប្រេះបែកជញ្ជាំងតួផ្ទះ រួមទាំងផ្នែកធ្នឹមផ្ទះមួយចំនួនទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះលោកម៉ឹន វិបុលចៅសង្កាត់ស្តីទីអូរចារបានបញ្ជាក់ថា លោកទទួលស្គាល់ចំពោះហេតុការណ៍ខាងលើបានកើតឡើងយ៉ាងពិតប្រាកដមែន។ ថ្មីៗនេះលោកនិងក្រុមការងារក៏បាននាំយក​ដីការសម្រេច​រក្សាការពាររបស់​ជនរងគ្រោះប្រគល់ទៅឲ្យម្ចាស់គ្រឿងចក្រ​ដែលកូនប្រុសរបស់ឈ្មោះសុខ សារិន បានជួលមកមួយច្បាប់និងបានប្រគល់ឲ្យ​ភាគី​ជនបង្កមួយច្បាប់ តែត្រូវបានជនបង្កបដិសេធមិនទទួលយក។

ពាក់ព័ន្ធករណីអយុត្តិធ៌មខាងលើនេះ លោកស្រីសុំឲ្យតុលាការបន្តចំណាត់ការលើជនបង្កហើយលោកស្រីក៏ទទួចស្នើ​សុំដល់​សម្តេចហ៊ុន សែន និងលោកជំទាវប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងលោកសុខ លូ អភិបាលខេត្តបាត់ដំបងមេត្តាជួយអន្តរាគមន៍ក្នុងករណីខាងលើនេះផង ខណះដែលជនបង្កមិនគោរពនិងបានបំពានផ្លូវច្បាប់មិនព្រមផ្តល់ដំណោះស្រាយដល់ក្រុមគ្រួសារលោកស្រី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១១ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម