សង្ស័យ​បើក​ម៉ូតូ ​បុក​ឡាន ស្លាប់​មន្ត្រី​ស៊ីម៉ាក់​ម្នាក់​ ​​និង​ម្នាក់ទៀត​របួស​ធ្ងន់​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

សង្ស័យ​បើក​ម៉ូតូ ​បុក​ឡាន ស្លាប់​មន្ត្រី​ស៊ីម៉ាក់​ម្នាក់​ ​​និង​ម្នាក់ទៀត​របួស​ធ្ងន់​

Published

on

គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ សង្ស័យ​ដោយសារ​អ្នកបើកបរ​ទាំងសងខាង​ ប្រើប្រាស់​ល្បឿន​លឿន​ហួសកំណត់​ ហើយ​ករណី​នេះ បណ្តាល​ឲ្យ​មន្ត្រី​ស៊ីម៉ាក់​ម្នាក់​ ស្លាប់ ​ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ ​និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ ថ្ងៃទី​២៥​ ខែតុលា ​ឆ្នាំ​២០២០​ លើ​ផ្លូវ​ជាតិ​លេខ​៦ ចំណុច​ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។​

លោក​វរសេនីយ៍ឯក លឹម សម្បត្ដិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​ដោយសារ អ្នកបើកបរ​ទាំងសងខាង​ ប្រើប្រាស់​ល្បឿន​លឿន​ហួសកំណត់​។​

បន្ថែមពីនោះ គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី ០១១ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​សៀមរាប 1K. 8441 បើកបរ​ដោយ​ ឈ្មោះ ​ស៊ា គឹម​សៀង ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​សញ្ជាតិ​ខ្មែរ បុគ្គលិក​ស៊ីម៉ាក់ រង​បួស​ធ្ងន់​ បាន​ស្លាប់ ​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។ ក្នុងនោះ ដោយ​ឌុប​ ឈ្មោះ សុខ កក្ដ​ដា (​រង​របួស​ធ្ងន់​) ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ សញ្ជាតិ​ខ្មែរ ជា​បុគ្គលិក​ស៊ីម៉ាក់ ​ស្រុក​ប្រាសាទបាគង​។ បើកបរ​ ​ទិសដៅ​ពី​លិច​ ទៅ​កើត បុក​ជាមួយ​រថយន្ត​ម៉ាក​FORLAND ពណ៌​ស ពាក់ ស្លាក​លេខ ភ្នំពេញ​3C.0435។ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ពី​កើត ទៅ​លិច ។

លោក​បន្ថែម​ថា ក្រោយពេល​កើតហេតុ​រួច​ អ្នក​បើករថយន្ដ​ ចុះ​រត់​គេចខ្លួនបាត់​។​ លោក​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ មូលហេតុ​បណ្តាល​មកពី​អ្នកបើកបរ​ម៉ូតូ​ បើក​មិន​ប្រកាន់​ស្ដាំ​។​

បច្ចុប្បន្ន ​កម្លាំង​នគរបាល​ជំនាញ​ នៃ​ស្រុក​ប្រាសាទបាគង កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

អត្ថបទ ៖ ​កុសល​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 mins ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ32 mins ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ43 mins ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានជាតិ1 hour ago

នាយ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម ផ្តាំផ្ញើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រៀមកម្លាំង ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ឲ្យ​ទាន់ពេលវេលា

ព័ត៌មានជាតិ2 hours ago

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​ សង្ស័យ​ទុសេ​ខ្សែភ្លើង​បណ្ដាលឲ្យ​​របួស​មនុស្ស​៥​នាក់

ព័ត៌មានពេញនិយម