Connect with us

ព័ត៌មានជាតិ

អ៉ី​ដ​ត​ខូ ខេមបូឌា បន្តប្តេជ្ញាចិត្តលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន អ៉ី​ដ​ត​ខូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា បាន​និង​កំពុង​ដំឡើង​បង្គោល​អង់​តែ​ន​ពហុ​ជំនាញ (smart lamp pole) ជាច្រើន​ទីតាំង​ដើម្បី​លើកកម្ពស់​គុណភាព​សេវា​ទូរគមនាគមន៍​នៅ​ទូទាំងប្រទេស ដែល​នេះ សបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការ​រចនា និង​ការច្នៃប្រឌិត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្តរភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​លិខិត​លេខ ២៩៥៣ ន​.​ទ​.​ក របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) ចុះ​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២១ បាន​ឲ្យ​ដឹងថា TRC បានស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅ​កម្ពុជា បង្កើន​ការលើកកម្ពស់​គុណភាព​សេវា​ទូរគមនាគមន៍​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន ជាពិសេស​ក្នុង​បុរី ប៉េង ហួត នៅ​បឹង​ស្នោរ​។ ជាមួយគ្នានេះ TRC ក៏បាន​កំណត់​នូវ​គម្រោង​ចំនួន ៥៦ សម្រាប់ ១៧ បុរី ជា​អាទិភាព ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​បង្កើន​ការលើកកម្ពស់​គុណភាព​សេវា​ទូរគមនាគមន៍​ឲ្យ​បាន​កាន់តែ​ប្រសើរ (​យោង​លិខិត​របស់​លេខ ១១២៤ ន​.​ទ​.​ក និង លេខ ៥០​ប​.​ទ​.​ស​.​ស​.​រ​)​។​

​លោក Phillip Wong នាយក​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន អ៉ី​​ដ​ត​ខូ គ្រុប បានឱ្យដឹងថា «​អ៉ី​ដ​ត​ខូ ខេ​ម​បូ​ឌា ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់​គុណ​ភាព​បណ្តាញ​គ្របដណ្តប់​តាមរយៈ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ឲ្យ​ទៅដល់​អ្នកប្រើប្រាស់​នៅទីនេះ​បាន​កាន់តែច្រើន​ដោយ​កាត់បន្ថយ​ការចំណាយ ផលប៉ះពាល់​ចំពោះ​បរិស្ថាន និង​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។ ដំណោះស្រាយ​បង្គោល​អង់​តែ​ន​ពហុ​ជំនាញ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​និរន្តរភាព​នេះ នឹង​ជួយ​ពង្រីក​ការតភ្ជាប់ កាត់បន្ថយ​ការកកស្ទះ​ទិន្នន័យ ផ្តល់​បទពិសោធន៍​វិជ្ជមាន​ដល់​អតិថិជន និង​ចុងក្រោយ​រួមចំណែក​ដល់​ផែនការ​ឌីជីថល​របស់​ប្រទេស​កម្ពុជា​តាមរយៈ​ការផ្តល់​ដំណោះស្រាយ​មួយ​ក្នុង​ការត្រៀម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​សម្រាប់​បច្ចេកវិទ្យា​ទំនើប​នាពេល​អនាគត​»​។​

​លោក​បន្ថែមថា «​តប​តាម​សំណើ​របស់​ក្រសួង ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា អ៉ី​​ដ​ត​ខូ ខេ​ម​បូ​ឌា ទទួលខុសត្រូវ​លើ​ការដំឡើង​បង្គោល​អង់​តែ​ន​ពហុ​ជំនាញ​ចំនួន ៧ ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​បុរី ប៉េង ហួត នៅ​បឹង​ស្នោរ​។ ៣ ទីតាំង បានបញ្ចប់​រួចរាល់​កាលពី​ខែកុម្ភៈ​កន្លងទៅ ខណៈដែល ៤ ទីតាំង​ផ្សេងទៀត​បានបញ្ចប់​នា​ខែមីនា ឆ្នាំ​២០២២ នេះ​។ នេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​មិន​ត្រឹមតែ​សម្រាប់ អ៉ី​​ដ​ត​ខូ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍​។ បង្គោល​អង់​តែ​ន​ពហុ​ជំនាញ គឺជា​ដំណោះស្រាយ​ដ៏​ល្អ​ដើម្បី​ពន្លឿន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បណ្តាញ​នៅក្នុង​ប្រទេស​។ វា​មាន​ល្បឿន​លឿន​ក្នុងការ​សាងសង់ ហើយនឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត និង​អ្នកផ្តល់​សេវា​បច្ចេកវិទ្យា​ផ្សេងទៀត​បង្កើន​សមត្ថភាព​បណ្តាញ និង​ការ​គ្របដណ្តប់​របស់​ពួកគេ បាន​កាន់តែ​ប្រសើរ​ដើម្បី​បំពេញតម្រូវការ​ដែល​កំ​ពុង​រីកចម្រើន និង​ការកើនឡើង​នៃ​ការប្រើប្រាស់​របស់​អ្នកប្រើប្រាស់​ទាំងអស់​»​។​

​រហូតមកដល់​ពេលនេះ ក្រុមហ៊ុន ដំឡើង​បង្គោល​អង់​តែ​ន​បាន​ជាង ៤ ០០០ បង្គោល​ហើយ​នៅ​ទូទាំងប្រទេស​ និង​បាន​ដំឡើង​បង្គោល​អង់​តែ​ន​ថ្មី​ច្នៃ​ពី​កាបូន​ដំបូង​គេ​បង្អស់​នៅ​ខេត្តសៀមរាប​កាលពីពេល​កន្លងទៅ ដែល​វា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយបាន​នូវ​តម្រូវការ​នៃ​បណ្តាញ​គ្របដណ្តប់បាន​កាន់តែ​ទូលំទូលាយ និង​គួរឱ្យ​ទុកចិត្តបាន​។​

​លោក Phillip បាន​បញ្ជាក់ថា «​ប្រទេស​ជាច្រើន​ទាំង​ក្នុង​តំបន់ និង​ពិភពលោក រួមទាំង​កម្ពុជា​ផង បាននិងកំពុង​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ​ដើម្បី​ឆ្ពោះទៅរក​ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា 5G ដូច្នេះ បង្គោល​អង់​តែ​ន គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ចាំបាច់​ដើម្បី​ឲ្យ​ធ្វើ​សេវា​ទូរគមនាគមន៍​គ្របដណ្តប់បាន​កាន់តែ​ធំ​ទូលំទូលាយ និង​រួមចំណែក​ឲ្យ​សម្រេចបាន​នូវ​ផែនការ​នេះ​។ ក្រុមហ៊ុន អ៉ី​ដ​ត​ខូ នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​ក្នុងការ​ផ្តល់ជូន​ហេដ្ឋារចនាសម្ព័ន្ធ​រួម​ដ៏​ល្អឥតខ្ចោះ​ដែលជា​តម្រូវការ​ដ៏​ចាំបាច់​ដើម្បី​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ផែនការ​ឌីជីថល​ដោយ​នឹង​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ រួមមាន​៖ Small Cell និង smart lamp pole ជាដើម​»៕

អំពី​ក្រុមហ៊ុន edotco Group

​ក្រុមហ៊ុន​  អ៉ី​​ដ​ត​ខូ គ្រុប  ​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ​២០១២  ​គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​រួម​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី​។ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម រហូតដល់​បញ្ចប់​លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញទូរស័ព្ទ​រួមមាន​៖ ការជួល​បង្គោល​អង់​តែ​ន ការសាងសង់​បង្គោល​អ​ង់​តែ​ន​ថ្មី ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ​ការភ្ជាប់​បណ្តាញ​សេវា​ទូរស័ព្ទ និង​សេវា​តំហែទាំ​លើ​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុនទូរស័ព្ទ​។ ក្រុមហ៊ុន អ៉ី​​ដ​ត​ខូ ដំណើរការ និង​គ្រប់គ្រង​ផលប​ត្រ​លើ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ក្នុង​តំបន់​ជិត ៥០ ០០០ ប្រចាំ​ទីផ្សារ​ចម្បងៗ ក្នុងប្រទេស​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន ហ្វីលីពីន​ ​និង​ឡាវ​។ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខិតខំ​ផ្តល់នូវ​លទ្ធផល​ជាទី​គាប់ចិត្ត​ក្នុង​ការផ្តល់សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ដំណោះស្រាយ​។ សេវា​តម្លៃបន្ថែម​របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​គាំទ្រ​ដោយ​សេវា echo ដែល​ជំរុញ​ដល់​ប្រសិទ្ធភាព ក្នុងការ​ត្រួតពិនិត្យ​ផ្នែក​ប្រតិបត្តិការ​នៅតាម​ស្ថានីយ ដូចជា ការប្រើប្រាស់​អាគុយ ថាមពល​អគ្គិសនី និង​ប្រេងឥន្ធនៈ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖

​អ៉ី​​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី

​អគារ​ Keystone Building #146, Unit 3AB មហាវិថី​ព្រះ​នរោត្តម

​សង្កាត់ ទន្លេបាសាក់​ ​ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។

​ទូរស័ព្ទ​: +855 10 209 999

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម