ព័ត៌មានជាតិ
ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដាក់ចេញនូវទស្សនវិស័យថ្មី ក្នុងឆ្នាំ ២០២២
ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
– ម៉ូតូ Honda – រថយន្ត Honda – និងម៉ាស៊ីនកសិឧស្សាហកម្ម Honda
កាលពីឆ្នាំ 2021 ក្រុមហ៊ុន NCX បានដាក់ចេញនូវទស្សនវិស័យ “WeTOGETHER” ក្នុងន័យរួមដំណើរជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចរាល់ក្ដីស្រមៃ ដោយតែងតែផ្ដល់នូវផលិតផលហុងដា ជាច្រើនប្រភេទប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបទាន់សម័យ និងធនក្នុងការប្រើប្រាស់គង់វង្សយូរអង្វែង ។

ទស្សនវិស័យថ្មីក្នុងឆ្នាំ 2022 របស់យើងគឺ TOMORROW TOGETHER “យើងឆ្ពោះទៅមុខជាមួយគ្នា”

ជាមួយចក្ខុវិស័យសម្រាប់ ថ្ងៃអនាគត NCX នឹងបន្តឆ្ពោះទៅមុខជានិច្ច ពួកយើងនឹងមិនបញ្ឈប់ការផ្តល់ជូននូវសេចក្ដីរីករាយប្រកបដោយសក្តានុពលនៃជីវិតប្រចាំថ្ងៃ ហើយនឹងធ្វើឲ្យមនុស្សគ្រប់រូបបានចូលរួមចំណែកជំរុញសង្គមជាតិរីកចម្រើនជាលំដាប់។
ក្រុមហ៊ុន NCX នៅតែបន្តសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់លើបច្ចេកវិទ្យាដ៏ទំនើបៗរបស់ហុងដា ដើម្បីឆ្លើយតបតាមតម្រូវការ និងសមស្របទៅនឹងការរីកលូតលាស់ជាដ៏រាបរបស់សង្គមកម្ពុជា។ យើងជឿជាក់ថាបច្ចេកវិទ្យាអាចធ្វើអោយពិភពលោកទាំងមូលកាន់តែប្រសើរឡើង។ ជាច្រើនឆ្នាំមកនេះ ពួកយើងបានចូលរួមចំណែកដោយនាំមកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបឈានមុខ បំពេញរាល់តម្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

ក្រមហ៊ុន NCX ផ្ដល់ជូនជាទីគាប់ចិត្តបំផុត ដោយផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មក្រោយការលក់គ្រប់ទីកន្លែងប្រកបដោយវិជ្ជាជីវៈ និងគ្រឿងបន្លាស់សុទ្ធរបស់ហុងដាសម្រិតសម្រាំងជូនអតិថិជន ហើយពួកយើងតែងតែឆ្លើយតបទៅនឹងការលើកកម្ពស់ផ្នែកសុវត្ថិភាពបើកបរក្នុងសង្គមឆ្ពោះទៅមុខជាលំដាប់។ ព្រោះយើងមិនត្រឹមតែបង្កើតនូវភាពរីករាយជូនអតិថិជនតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តល់នូវភាពរីករាយជូនទៅកាន់ប្រជាជនកម្ពុជាទាំងមូលផងដែរ។

Tomorrow with Quality (SALES)
ឆ្ពោះទៅមុខជានិច្ច ប្រកបដោយគុណភាពខ្ពស់
Tomorrow with Genuineness (SPARE PARTS)
ឆ្ពោះទៅមុខជានិច្ច ជាមួយគ្រឿងបន្លាស់សុទ្ធរបស់ហុងដា
Tomorrow with Care (SAFETY)
ឆ្ពោះទៅមុខជានិច្ច ដោយលើកកម្ពស់សុវត្ថិភាពលើដងផ្លូវ
Tomorrow with Professional (SERVICE)
ឆ្ពោះទៅមុខជានិច្ច ជាមួយការផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ
ក្រុមហ៊ុន NCX បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់លេខ១ នៅក្នុងវិស័យទោចក្រយានយន្ត។ ហើយយើងមានតំណាងចែកចាយរាប់រយសាខា រួមជាមួយសាខាធំ និងសាខាតូចៗ នៅទូទាំងប្រទេស។ យើងបាននឹងកំពុងបន្តអភិវឌ្ឍបណ្តាញចែកចាយអោយក្លាយជាកន្លែងរបស់អ្នករាល់គ្នាជឿទុកចិត្ត និងរីករាយក្នុងការទទួលយកសេវាកម្មក្រោយការលក់ដ៏ល្អបំផុត។ បុគ្គលិកផ្នែកបច្ចេកទេសគ្រប់រូបមានចំណេះដឹង ជំនាញច្បាស់លាស់ មានការបណ្តុះបណ្តាលត្រឹមត្រូវ និងមានឧបករណ៍ជុសជុលគ្រប់គ្រាន់ស្របតាមបទដ្ឋានបច្ចេកទេសហុងដា ផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការជុសជុល។ ជាមួយគ្នានេះផងដែរផ្នែកសេវាកម្មអតិថិជនមានភាពរួសរាយរាក់ទាក់ និងទទួលយ៉ាងកក់ក្តៅ ដើម្បីប្រាកដថាអតិថិជនរបស់យើងនឹងទទួលបានសេវាកម្មល្អបំផុត។
ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន NCX ប្ដេជ្ញាផ្ដល់ជូននូវ រថយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និង សេវាកម្មក្រោយការលក់ ដ៏ល្អបំផុត ជូនអតិថិជន។ ការរំពឹងទុករបស់អតិថិជន ត្រូវបានបំពេញជូនយ៉ាងយកចិត្តទុកដាក់ ពីសំណាកបុគ្គលិកគ្រប់ជាន់ថ្នាក់។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : N.C.X honda

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ