ព័ត៌មានជាតិ
សម្ដេចតេជោ លើកទឹកចិត្តឲ្យពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងសមាជិកគំនិតផ្ដួចផ្ដើមចតុភាគីពិសេសកម្ពុជា-ឥណ្ឌា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិកនៃគំនិតផ្ដួចផ្ដើមចតុភាគី ជាពិសេសរវាងកម្ពុជា និងឥណ្ឌា។ ការលើកទឹកចិត្ត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covishield) ចំនួន ២០ ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្ដីសោមនស្សក្រៃលែង ដោយបានចូលរួមជាមួយលោកស្រី ដេវីយ៉ានី ខូប្រាហ្គេដ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទកូវីស្សែល (COVISHIELD) ចំនួន ៣២៥,០០០ ដូស ដែលជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលឥណ្ឌា ក្រោមគំនិតផ្ដួចផ្ដើមចតុភាគី (QUAD Initiative) ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា-ឥណ្ឌា និងសមាជិកដទៃទៀតនៃគំនិតផ្ដួចផ្ដើមនេះ ដែលរួមមាន៖ សហរដ្ឋអាមេរិក, ជប៉ុន, និងអូស្ត្រាលី។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមសម្ដែងនូវអំណរគុណដល់ប្រទេសឥណ្ឌា ដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា។ វត្តមានរបស់ឥណ្ឌា តាំងពីឆ្នាំ ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរក្រហម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌, ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និងការផ្ដល់កម្ចីហិរញ្ញប្បទានជាដើម ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី។ ជាលទ្ធផល ទំនាក់ទំនងសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទោះបីជាមានការថមថយបន្តិចបន្តួច ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ក្នុងបរិការណ៍ដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ និងជារួមដោយយើងបានគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរាលដាលបានយ៉ាងល្អប្រសើរ ខ្ញុំសូមលើកទឹកចិត្តឲ្យមានការពង្រឹងចំណងមិត្តភាព ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិកនៃគំនិតផ្ដួចផ្ដើមចតុភាគី ជាពិសេសរវាងកម្ពុជា-ឥណ្ឌា ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញអភិវឌ្ឍវិស័យទេសចរណ៍»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ