ព័ត៌មានជាតិ
សម្តេច ស ខេង អំពាវនាវឲ្យពលរដ្ឋបង្កើនការយកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ សម្តេចក្រឡាហោម បានអំពាវនាវបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិគុម្ព ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២។
បើតាមសម្តេចក្រឡាហោម ស ខេង ការបង្កើនការយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍នេះ ដោយសារជាមធ្យមមានមនុស្សស្លាប់ចំនួន ៥នាក់រាល់ថ្ងៃ ហើយអាចមានកំណើនថែមទៀតផងដែរ នៅក្នុងឱកាសនៃការធ្វើចរាចរណ៍ ក្នុងពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីនេះជាដើម។
សម្តេចក្រឡាហោម ស ខេង ក៏អំពាវនាវឲ្យចៀសវាង ការបង្កហិង្សាដាក់គ្នាក្នុងពេលជួបជុំ ដូចជាការរាំងលេងកំសាន្ត ទទួលទានគ្រឿងស្រវឹងជាដើម។ ទទ្ទឹមនេះដែរ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋឲ្យចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្តចូលរួមបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្តទៀត ទោះបីស្ថានភាពជំងឺមានភាពធូរស្រាលខ្លះក៏ដោយ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងនូវការព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ដោយហេតុថាគ្រាន់តែក្នុងរយៈពេល ៧ថ្ងៃដើមខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៤៧នាក់។
យ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់ពីមូលហេតុនាំ ឲ្យមានអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរកើនឡើងនោះទេ។ ប៉ុន្តែការកើនឡើងនេះ អាចបណ្តាលមកពីនៅឆ្នាំនេះរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការប្រារព្ធ ពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញ ឲ្យមានភាពអធិកអធម ដោយសារអត្រាឆ្លងជំងឺកូវីដ-១៩ មានការថយចុះបន្ទាប់ពីបានខកខាន អស់រយៈពេល២ឆ្នាំជាប់ៗគ្នា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ