ព័ត៌មានជាតិ
អាកាសចរណ៍ស៊ីវិល៖ ភ្ញៀវទេសចរចេញចូលទ្វេដងឆ្លុះបញ្ចាំងពីកំណើននៃវិស័យនេះ
ភ្ញៀវទេសចរ បន្តកើនឡើងជាលំដាប់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពោលគឺកើនឡើងទ្វេដង បើធៀបនឹងខែ កុម្ភៈ និងខែមីនា កន្លងទៅ។

ថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែមេសា លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កាលពីខែកុម្ភៈ កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងជាលំដាប់ជាមធ្យមពី ៨០០នាក់ ទៅ ១៥០០នាក់ ក្នុងមួយថ្ងៃ។ ខណៈដែលខែ មីនា កើនឡើងពី ១៥០០នាក់ទៅ ១៨០០នាក់។
មន្រ្តីជាន់ខ្ពស់រូបនេះ បញ្ជាក់បន្ថែមថា នៅខែមេសានេះ ពិសេសជាខែដែលមានពិធីបុណ្យចូលឆ្នាំថ្មីផងនោះ ភ្ញៀវទេសចរមានការកើនឡើងទ្វេដង។ លោកថ្លែងដូច្នេះថា« បើយើងធៀបពីខែ០២ ខែ០៣ វាឡើងហើយ ហើយមកដល់ខែ០៤នេះ មុនចូលឆ្នាំ ពីរបីថ្ងៃ ភ្ញៀវចាប់ផ្តើមចេញដំណើរ កាន់តែកើនឡើង»។

បើតាមលោក ស៊ិន ចាន់សេរីវត្ថា ប្រសិនបើប្រទេសសិង្ហបុរី វៀតណាម និងថៃ ជាដើម បើកទូលាយដូចកម្ពុជាដែរ នោះភ្ញៀវទេសចរ នឹងកាន់តែកើនឡើងខ្លាំង។ ប៉ុន្តែប្រទេសទាំងនោះ នៅបន្តរិតត្បិតការធ្វើដំណើរនៅឡើយ ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩។
ទោះយ៉ាងណា អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា ស្ថានភាពអាចនឹងត្រឡប់ទៅដូចឆ្នាំ ២០១៩វិញ នៅចុងឆ្នាំ ២០២៤ ខាងមុខ ដោយផ្អែកលើការគ្រប់គ្រងការរីករាយដល់ជំងឺកូវីដ-១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់កម្ពុជាថ្មីថា ទីផ្សារធំសម្រាប់វិស័យទេសចរកម្ពុជា នាពេលបច្ចុប្បន្ន មានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា ជាដើម។ ការហោះហើរចូលកម្ពុជា បានចាប់ផ្តើមកើនឡើងវិញ មានដូចជា ជើងហោះហើរពីបាងកកមករាជធានីភ្នំពេញ មកពីហ្វីលីពីន តៃវ៉ាន់ និងកូរ៉េ ជាដើម។ ចំណែកប្រទេសជប៉ុន និងម៉ាឡេស៊ី កំពុងពិចារណារៀបចំហោះចូលមកកម្ពុជាផងដែរ។
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា កំពុងធ្វើយុទ្ធសាស្រ្ត និងផែនការ ដើម្បីចាប់យកទីផ្សារដែលមានសក្កានុពល មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ជាដើម។
សូមបញ្ជាក់ថា វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេច្ឋកិច្ចជាតិ។ កាលពីឆ្នាំ ២០១៩ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍រកចំណូលបានជាង ៣,០០០លានដុល្លារក្នុង១ឆ្នាំ និងធ្លាក់ចុះជាង ៩០ភាគរយ នៅឆ្នាំ ២០២០។ ទោះយ៉ាងណា វិស័យនេះ កំពុងមានសន្ទុះកើនឡើងវិញ ចាប់ពីចុងឆ្នាំ ២០២១មក បន្ទាប់ពីកម្ពុជា បានសម្រុកចាក់វ៉ាក់ដល់ពលរដ្ឋគ្រប់ចំនួនកំណត់ និងបានបើកប្រទេសឡើងវិញគ្រប់វិស័យ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា៕
អត្ថបទ៖ ទួន សុផល


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ