Connect with us

ព័ត៌មានជាតិ

រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរមកពិភាក្សា និងអនុម័ត

បានផុស

នៅ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សានេះ គឺមានសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានប្រគល់ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជូនគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគ​មនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានពិភាក្សារៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា១៥ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម