Connect with us

ព័ត៌មានជាតិ

អ្នកទៅលេងសៀមរាបចូលឆ្នាំ តើដឹងទេ គួរ និង មិនគួរ ធ្វើអ្វីខ្លះដើម្បីដើរលេងសប្បាយ?

បានផុស

នៅ

កម្មវិធីជាសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ បានបើកដំណើរការវិញ បន្ទាប់ពីខកខានរយៈពេល ២ ឆ្នាំកន្លងដោយសារបង្ការការឆ្លងជំងឺកូវីដ១៩។ ខេត្តសៀមរាប គឺជាគោលដៅពិសេស ដែលមហាជនភាគច្រើនគ្រោងនឹងទៅកម្សាន្ត និងគួរយល់ដឹងពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើដើម្បីដំណើរកម្សាន្តមានបរិយាកាសរីករាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្នុងរយៈពេលនេះមមាញឹកនៃការសា្វគមន៍ឆ្នាំថ្មី និងទទួលភ្ញៀវទេសចរ អាជ្ញាធរបានខិតខំធ្វើឱ្យរមណីដ្ឋានអង្គរមានភាពស្រស់ស្អាត កាន់តែមានសោភណ្ឌភាព និងភាពទាក់ទាញ ដោយការរៀបចំបានល្អប្រសើរទាំងផ្នែកសោភណ្ឌភាព បរិស្ថាន អនាម័យ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា រូបនេះលើកឡើងបន្តថា ទីរមណីដ្ឋានស្អាត​ សេវាកម្មល្អ នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែរីករាយ និងមានអនុស្សាវរីយ៍ល្អៗ ដែលត្រូវការការចូលរួមពីភ្ញៀវទេសចរផងដែរ។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “អ្វីដែលសំខាន់ដែលភ្ញៀវទេសចរគួរធ្វើ មិនថាតែនៅក្នុងតំបន់អង្គរ ឬតំបន់ក្រៅអង្គរទេ ទី១ សូមយកយានយន្តរបស់ខ្លួនទៅចតតាមទីតាំងចំណតដែលបានកំណត់ទុកជូន សូមកុំចតតាមដងផ្លូវដែលធ្វើឱ្យកកស្ទះណែនតាមដងផ្លូវ។ ទី២ កុំចោលសំរាមផ្ដេសផ្ដេស គប្បី​យកសំរាមទៅចោលឱ្យបានត្រឹមត្រូវ នៅធុងសំរាម កុំចោលសំរាមពាសវាលពាសកាល ដែលជាគំរូមិនល្អ។ ការពិតទីកន្លែងហ្នឹងស្អាតហើយ តែអ្នកមិនទទួលខុសត្រូវការគ្រប់គ្រងសំរាមកំប៉ិកកំប៉ុករបស់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់គេដល់ឯងគ្រប់គ្នា”។

លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា ចំណុចទី៣ ភ្ញៀវទេសចរគប្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទោះបីស្ថានភាពបានធូរស្រាលហើយក្ដី និងទី៤ ចូលរួមថែរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយទាំងអស់គ្នា ព្រមទាំងកុំស្លៀកពាក់ឆើតឆាយលេចលើលេចក្រោមដែលប៉ះពាល់ភ្នែកមហាជនទូទៅ ជាពិសេសនៅតំបន់ប្រាសាទ គឺស្នើសុំមិនឱ្យស្លៀកសំលៀកបំពាក់បង្ហាញសាច់ ឬភាពស៊ិចស៊ី។

លោក ឡុង កុសល បានឱ្យដឹងបន្ថែមថា ក្រៅពីការងារជួលជុលប្រាសាទ ការកែលម្អផ្លូវ ស្ពាន អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់លើកការសម្អាតបរិស្ថានតាមដងផ្លូវសាធារណៈ តាមទីធ្លាមុខប្រាសាទ ក្នុងប្រាសាទ ព្រមទាំងសណ្ដាប់ធ្នាប់ និងចរាចរណ៍។

​គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្នុងការរៀបចំ​កម្មវិធីវប្បធម៌ ​នៅតំបន់ប្រាសាទ ធម្មានន្ទ ប្រាសាទ ចៅសាយទេវតា ដោយមានរៀបចំសង្ក្រាន្តភូមិ ដូចទិដ្ឋភាពភូមិខ្ញុំ នៅក្នុងផ្នែកមួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម