Connect with us

ព័ត៌មានជាតិ

គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤ នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២០ មេសា​ខាងមុខនេះ​

បានផុស

នៅ

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នៃ គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង របស់​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២០ មេសា ២០២២​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ (​ចាប់ពី​ផ្លូវ​លេខ​៨៤ កែង​តីរវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ​១០៦ កែង​តីរវិថី​ព្រះស៊ីសុវត្ថិ​) នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ៥និង០០​នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​។

នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​១២ មេសា​នេះ ដែល​ក្នុង​សេចក្ដីជូនដំណឹង​នេះ​មានន័យថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង ០៦និង០០​នាទី​ព្រឹក រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា ដែល​បាន​សាងសង់​ក្នុង​គម្រោង​ការពារ ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង របស់​ប្រទេស​ជប៉ុន មាន​ទីតាំង​ជាប់​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស្ថិតនៅ​ភូមិ​១០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។

ដើម្បី​ឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ (​ចាប់ពី​ផ្លូវ​លេខ​៨៤ កែង​តីរវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ​១០៦ កែង​តីរវិថី​ព្រះស៊ីសុវត្ថិ​) នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ០៥:០០​នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​។

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​។

ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ​។​

ផុត​រយៈពេល​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា១៥ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម