ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រៀមកម្លាំងជិត៧០០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឪកាសបុណ្យចូលឆ្នាំ
នៅតាមសួនច្បារនិងនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត និងហាងលក់ដូរមួយចំនួនក្នុងក្រុងកំពង់ឆ្នាំងនៅយប់ថ្ងៃទី១២ ខែមេសា នេះ យើងពិនិត្យឃើញមានការតាំងភ្លើងចម្រុះពណ៌យ៉ាងល្អប្រណិត ដែលជាការស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងថ្ងៃទី១៤ ខែមេសា ខាងមុខនេះ។

ឯកឧុត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងពេលថ្មីៗនេះ បានដឹកនាំក្រុមការងារចុះរៀបចំតាំងលំអរភ្លើងបំភ្លឺនៅតាមសួនកំសាន្តនានាក្នុងខេត្ត ក៏បានអំពាវនាវអោយមន្ទីរអង្គភាពជុំវិញខេត្តចូលរួមតុបតែងលម្អភ្លើងពណ៌ឲ្យបានគ្រប់ៗមន្ទីរអង្គភាពផងដែរ ដើម្បីស្វាគមន៍ប្រជាពលរដ្ឋយើងដែលមកចូលរួមលេងកំសាន្តក្នុងក្រុងកំពង់ឆ្នាំង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ឯកឧត្តមបានបញ្ជាក់ថា កន្លែងដែលរដ្ឋបាលខេត្តរៀបចំពិធីបុណ្យចូលឆ្នាំធំជាងគេនោះ គឺនៅក្នុងសួនច្បារសម្ដេចគង់សំអុល ជាប់មជ្ឈមណ្ឌលស៊ីម៉ាក និងនៅសួនច្បារឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រាប៊ុន បទឈ្វាំង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។ នៅក្នុងសួនកំសាន្តទាំងពីរនេះគឺមានការប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយ និងការដុតកាំជ្រួចក្នុងពេលយប់ផងដែរ ។

ដោយឡែកចំពោះការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់វិញនោះ គឺសមត្ថកិច្ចនគរបាលខេត្ត ក្រុង និងស្រុកបានត្រៀមកម្លាំងជិត៧០០នាក់ ចែកចេញជា ៤៤ គោលដៅដើម្បីចេញការពារសន្តិសុខនិងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈទប់ស្កាត់បង្ការ បញ្ចៀស និងបង្ក្រាបបទល្មើសអោយមានប្រសិទ្ធភាព ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងបានចូល រួមលេងកំសាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ក្នុងពេលបុណ្យចូលឆ្នាំថ្មីទាំង៣ថ្ងៃនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នាដូចជា ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើកបរប្រកាន់ស្ដាំ ដោយប្រុងប្រយ័ត្ន គោរពផ្លាកសញ្ញានិងគំនូសចរាចរណ៍លើដងផ្លូវ កុំបើកបរក្នុងស្ថានភាពស្រវឹង និងសូមកុំបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម ។ និងក៏សូមចូលរួមអនុវត្តវិធានការសុខាភិបាលគឺ ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនផងដែរ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍យើង៕
អត្ថបទ៖ ឈៀងថារិទ្ធ








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ