ព័ត៌មានជាតិ
កាច់សោ.ក ម៉ូតូ មិនបានសម្រេច ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច
ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ធដេញចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ តែមិនបានសម្រេច ប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌសែនសុខ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនមានឈ្មោះ ទី១ឈ្មោះ ឌួង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី២ ឈ្មោះ ចាន់ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំមុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុយ សុធីតា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នាងបានទុកម៉ូតូរបស់ខ្លួនម៉ាក ZOOER Xពណ៌ក្រហម ពាក់ស្លាកលេខ ក្រចេះ1D-6430 នៅមុខផ្ទះជួល និងបានចាក់សោកត្រឹមត្រូវ ដោយរវល់រៀបចំខ្លួនទៅសាលា។ ពេលក្រឡេកមើលម៉ូតូ ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GY-9181 មកដល់ធ្វើសកម្មភាពកាច់សោ ក ម៉ូតូរបស់នាង ទើបស្រែកឆោឡោផ្អើលប្រជាពលរដ្ឋ ធ្វើជនសង្ស័យភ័យស្លន់ស្លោ ផ្តួលម៉ូតូចោល រត់គេចចុះទឹកស្រះ។ ស្របពេលដែលកម្លាំងល្បាត របស់នគរបាលខណ្ឌសែនសុខ ទៅដល់បានដេញតាមចាប់ខ្លួនបានទាំង២នាក់ភ្លាមៗ និងដកហូតបានម៉ូតូ១គ្រឿង របស់ជនសង្ស័យជិះធ្វើសកម្មភាព ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួន ទៅសាកសួរនៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯម៉ូតូជនរងគ្រោះ ក្រោយទទួលបណ្តឹងរួច ត្រូវបានសមត្ថកិច្ចសុំគោលការណ៍ ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ៕
អត្ថបទ ៖ សុខុម



-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត