ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េខាងត្បូងមួយ មានបំណងនាំចូលផ្លែស្វាយរបស់កម្ពុជា ចូលទីផ្សារកូរ៉េ
ក្រុមហ៊ុនកូរ៉េខាងត្បូង មានបំណងនាំចូលផ្លែស្វាយពីកម្ពុជាចូលទីផ្សារកូរ៉េ ខណៈផ្លែស្វាយរបស់កម្ពុជាមានតម្លៃសមរម្យ ប៉ុន្តែបរិមាណផ្គត់ផ្គង់នៅមានកម្រិត។ ក្រុមហ៊ុនកូរ៉េ បានបញ្ជាក់ថា បើកម្ពុជាអាចផ្គត់ផ្គង់បរិមាណផ្លែស្វាយ តាមតម្រូវការរបស់ក្រុមហ៊ុន ស្របតាមបទដ្ឋាន និងស្តង់ដាររបស់កូរ៉េនោះ គឺក្រុមហ៊ុន នឹងចាប់ផ្តើមនាំចូលផ្លែស្វាយមកកូរ៉េតែម្ដង។
ក្រុមហ៊ុនកូរ៉េ បង្ហាញបំណងបែបនេះនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ ក្នុងឱកាសលោកស្រី ជ្រឹង បុទុម រង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី លីន យុ (Lin Yu) នាយិកាក្រុមហ៊ុន GADOSH ដែលជាក្រុមហ៊ុននាំចូលផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារកូរ៉េ។
ក្នុងជំនួបនេះ ភាគីកូរ៉េបានសួរអំពីប្រភេទ និងលក្ខណៈពិសេសរបស់ផ្លែស្វាយរបស់កម្ពុជា ព្រមទាំងបានលើកឡើងអំពីតម្រូវការរបស់ក្រុមហ៊ុន ក្នុងការនាំចូលមើមការ៉ុតចូលទីផ្សារកូរ៉េ ផងដែរ។
ជាការឆ្លើយតបលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ជូនថា ផ្លែស្វាយរបស់កម្ពុជា មានច្រើនប្រភេទ និងអាចបរិភោគបានទាំងទុំ និងខ្ចី ហើយប្រភេទផ្លែស្វាយ ដែលកម្ពុជានាំចេញ គឺប្រភេទស្វាយកែវរមៀត ព្រោះមានរសជាតិជូរអែម និងមានក្លិនក្រអូប។
លោកស្រីឯកអគ្គរាជទូត ក៏ស្នើឲ្យក្រុមហ៊ុនទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងអំឡុងខែមេសា ឧសភា ឬខែមិថុនា ២០២២ ព្រោះជារដូវកាលប្រមូលផលស្វាយ និងដើម្បីស្វែងយល់ពីគម្រោងនាំចូលផ្លែស្វាយរបស់ក្រុមហ៊ុន ដែលលោកស្រីនឹងជួយសម្រួលដំណើរទស្សនកិច្ចនេះ ដោយរៀបចំឲ្យមានជំនួបជាមួយបុគ្គលសំខាន់ៗពីស្ថាប័នពាក់ព័ន្ធផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ