ព័ត៌មានជាតិ
កម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋតាមមូលដ្ឋាននៅទូទាំងប្រទេស
កម្ពុជា ចាប់ផ្តើមបើកយុទ្ធនាការ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ដូសមូលដ្ឋាន និងដូសជំរុញទី៣ និងទី៤ជូនដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ នៅទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំសំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក ១៩) បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះកាលពីយប់ថ្ងៃទី១២មេសាថាគ.វ.ក ១៩ នឹងបញ្ជូនក្រុមគ្រូពេទ្យយុវជន ស្ម័គ្រចិត្ត ចុះចាក់វ៉ាក់សាំងកូវីដ ១៩ ដួសមូលដ្ឋាន ដុសជំរុញ (ទាំងដូសទី៣ និងដួសទី៤) នៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម កំពត ព្រៃវែង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង ស្ទឹងត្រែង និងក្រចេះ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដោយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការសម្របសម្រួលនិងកៀរគរប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះយក់នេះឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។

លោកស្រី វេជ្ជបណ្ឌិត បានបន្តថាចំណែកក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ នឹងធ្វើយុទ្ធនាការចុះចាក់តាមខ្នងផ្ទះប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស នៃ ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបងនិងបន្ទាយមានជ័យ ដើម្បីចាក់វ៉ាក់សាំងកូរីដ-១៩ ដួសមូលដ្ឋាន (ដួសទី១ និងដូសទី២) និងដូសជំរុញ (ដួសទី៣ និងដួសទី៤) ដោយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវមសហការសម្របសម្រួល និងកៀរគរប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចុះចាក់នេះឱ្យមាន ប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អៗ។
លោកស្រី វេជ្ជបណ្ឌិតបានបន្តទៀតថារីឯខេត្តផ្សេងទៀតដែលមិនបានរៀបរាប់ឈ្មោះខាងលើ សូមទទួលខុសត្រូវក្នុងការជំរុញធ្វើយុទ្ធនាការចុះចាក់តាមខ្នងផ្ទះ ដោយប្រើប្រាស់កម្លាំងគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាល ឬគ្រូពេទ្យស្ម័គ្រចិត្តដែលមាននៅក្នុងខេត្ត ដោយ ត្រូវមានផែនការច្បាស់លាស់ និងមានការឯកភាពជាមុនពី គ.វ.ក ១៩ ធ្វើយ៉ាងណាឱ្យវ៉ាក់សាំងកូវីដ-១៩ បានស្រោច ស្រពពេញលេញជូនប្រជាជននៃដែនសមត្ថកិច្ចរបស់ខ្លួនទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ជាពិសេសត្រូវយកចិត្តទុកដាក់ចាក់ជូនកម្មករ កម្មការិនីនៅតាមរោងចក្រ និងសហគ្រាសនៅក្នុងដែនសមត្ថកិច្ចនៃ រដ្ឋបាលខេត្តរៀងៗខ្លួន។
លោកស្រី វេជ្ជបណ្ឌិត បានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង និងប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបានពីឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ដោយប្រើប្រាស់ឱ្យអស់ កុំឱ្យសល់ និងកុំឱ្យហួសកាលបរិច្ឆេទនៃសុពលភាពប្រើប្រាស់។
បើតាម លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនការធ្វើយុទ្ធនាការដូចបានណែនាំខាងលើនេះ ត្រូវអនុវត្តការចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ក្រុមអាយុចាប់ពី៣ឆ្នាំ ឡើងទៅ ហើយអ្នកដែលដល់វេនចាក់ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤ក៏ត្រូវផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ សំដៅពង្រឹង និងបង្កើនភាពស៊ាំរបស់បុគ្គល និងសហគមន៍ បានរឹងមាំ ទប់ស្កាត់បានទាន់ពេលវេលា ពីការវាយលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងខ្លួនថ្មីៗ ដើម្បីបងប្អូនប្រជាពលរដ្ឋបន្តការស់នៅជាធម្មតា ក្នុងប្រក្រតីភាពថ្មី បានជានិរន្តតរៀងទៅ៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ