ព័ត៌មានជាតិ
អង្គការ Birdlife បញ្ចប់ការស្តារត្រពាំងចំនួន១០ទីតាំង សម្រាប់ជាជម្រក និងចំណីសត្វនៅតំបន់ព្រៃលំផាត់
ត្រពាំង គឺជាទីជម្រកដែលផ្តល់ចំណី និងទឹកសម្រាប់សត្វជាច្រើនប្រភេទនៅក្នុងព្រៃរបោះ ហើយសត្វស្លាបទឹកជាច្រើនប្រភេទដូចជា ត្រយងយក្ស ត្រយងចង្កំកស ត្រដក ក្រៀល និងសត្វជាច្រើនទៀតនៅដែនជម្រកសត្វព្រៃលំផាត់ពឹងផ្អែកលើត្រពាំងដើម្បីរកចំណី និងប្រភពទឹក ជាពិសេសក្នុងរដូវប្រាំង។ រហូតមកដល់ពេលនេះ អង្គការបានបញ្ចប់ការស្ដារត្រពាំងចំនួន១០ ទីតាំង ដែលស្ថិតនៅដែនជម្រកសត្វព្រៃលំផាត់។ នេះបើតាមអង្គការ Birdlife នៅថ្ងៃទី ១២ ខែ មេសា។
អង្គការ Birdlife បានឱ្យដឹងថា បច្ចុប្បន្ន មានត្រពាំងជាច្រើនត្រូវបានគ្រប់ដណ្តប់ដោយស្មៅក្រាស់ និងមួយចំនួនទៀតគោករាក់មិនអាចរក្សាទឹកបានយូរសម្រាប់សត្វប្រើប្រាស់រហូតដល់រដូវភ្លៀងត្រឡប់សារជាថ្មី។ ក្នុងឆ្នាំ២០២២នេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា Birdlife in Cambodia បានជីកស្តារត្រពាំងធម្មជាតិចំនួន១០ត្រពាំងក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងគោលបំណងសម្រាប់ការប្រើប្រាស់របស់សត្វនៅក្នុងរដូវប្រាំង។ ការជីកស្តារត្រូវបានធ្វើឡើងដោយកម្លាំងប្រជាពលរដ្ឋមូលដ្ឋាន ហើយការជ្រើសរើសប្រជាពលរដ្ឋមូលដ្ឋានគឺវាប្រសើរជាងការប្រើគ្រឿងចក្រគឺដើម្បីផ្តល់ប្រាក់ចំណូលបន្ថែមជូនពួកគាត់ និងផ្សារភ្ជាប់ការងារអភិរក្សសត្វព្រៃជាមួយសហគមន៍។
សូមបញ្ជាក់ថា បន្ទាប់ពីការជីកស្តារ ត្រពាំងទាំងអស់នេះនឹងត្រូវបានតាមដានកត់ត្រាពីកម្រិតទឹក ស្ថានភាពរុក្ខជាតិ និងការប្រើប្រាស់របស់សត្វព្រៃ នៅទីនោះ ៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ