Connect with us

ព័ត៌មានជាតិ

​គម្រោងការពារ​ទឹកជំនន់​ និងកែលម្អប្រព័ន្ធប្រឡាយ-លូ​ ក្នុងរាជធានីភ្នំពេញ នឹងត្រូវ​ដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅថ្ងៃ ២០ មេសានេះ

បានផុស

នៅ

សម្តេចតេជោ​ ហ៊ុន សែន​ នាយក រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃ​ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ​ ក្នុងរាជធានីភ្នំពេញជំហានទី៤​ ក្នុងក្របខ័ណ្ឌ​ហិរញ្ញប្បទានឥតសំណង​ របស់ប្រទេសជប៉ុន​ នៅ​ថ្ងៃ​ទី២០ មេសា ២០២២ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យកម្មវិធី​ខាងលើប្រព្រឹត្តទៅ​ដោយរលូន​ រក្សា​បាននូវសន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ និង របៀប​រៀបរយសាធារណៈ​ ព្រមទាំងបញ្ចៀស​បាននូវការកកស្ទះចរាចរ​ រដ្ឋបាល​រាជធានីភ្នំពេញ​នឹងបញ្ចៀស​ ចរាចរ​ចំពោះយានយន្តគ្រប់ប្រភេទ​ លើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ​នៅថ្ងៃ​ទី២០ ​ខែមេសា​ ឆ្នាំ២០២២​ ចាប់ពីម៉ោង ៥ ព្រឹក រហូតដល់បញ្ចប់កម្មវិធី។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃ១២ មេសានេះ ដែលក្នុង​សេច​ក្ដី​ជូនដំណឹងនេះមានន័យថា៖ “រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលា​ម៉ោង ០៦:០០នាទីព្រឹក រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវសមិទ្ធផលនានា ដែលបានសាងសង់ក្នុងគម្រោងការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន មានទីតាំងជាប់សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថិតនៅភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន”៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៩ នាទីutes មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ២២ នាទីutes មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ៤២ នាទីutes មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម