Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត បួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប រួមជាមួយលោក-លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការនៃសាលាខេត្តកែប បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្ត ចម្រើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស ២០២២ នៅសាលប្រជុំសាលាខេត្តកែប។

ពិធីសូត្រមន្តប្រោះព្រំលើករាសីនៅពេលនេះ បានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយមានរៀបចំបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធបដិមា និងនមសក្កាព្រះរតនត្រៃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់មន្ត្រីរាជការ បងប្អូនជនរួមជាតិទាំងអស់ ឲ្យទទួលបានសិរីសួស្តី ជៀសផុតពីគ្រោះចង្រៃ ជួបតែសេចក្តីចំរើនរុងរឿង រកស៊ីមានបាន បំពេញភារកិច្ចទទួលបានជោគជ័យ រួមគ្នាអភិវឌ្ឍន៍ខេត្តកែប ឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។     

ក្នុងពិធីនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត បានបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរជូនលោក-លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងជ័យជម្នះគ្រប់ភារកិច្ច និងសូមទទួលបាននូវពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តន៍ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសល ជូនទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងដួងវិញ្ញា ណក្ខន្ធ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានធ្វើមរណ:កាលទៅកាន់លោកខាងមុខហើយនោះ សូមឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងពេលនោះផងដែរ លោកអភិបាលខេត្ត ក៏ក្រើនរំលឹកដល់មន្រ្តីរាជការសាលាខេត្តទាំងអស់ ត្រូវចេះអត់ធ្មត់លើការងារ កុំមើលបំណាំគ្នា (រក្សាចាស់បង្កើតថ្មី) ហើយលោកអភិបាលក៏បានផ្ដល់ថវិកាលើកទឹកចិត្ត ដល់មន្ត្រីរាជការសាលាខេត្តក្នុងម្នាក់ ៥ម៉ឺនរៀល ជែលលាងដៃ និងម៉ាស់ម្នាក់មួយប្រអប់ផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម