Connect with us

ព័ត៌មានជាតិ

ថ្ងៃទី ១ នៃបុណ្យចូលឆ្នាំខ្មែរ ខេត្តបាត់ដំបងមានភ្ញៀវទេសចរមកលេងកម្សាន្តជិត ១១ ម៉ឺននាក់

បានផុស

នៅ

សម្រាប់ថ្ងៃទី ០១ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ភ្ញៀវទេសចរបានធ្វើដំណើរមកកម្សាន្តក្នុងទីប្រជុំជន និងតាមរមណីយដ្ឋាននានា នៅខេត្តបាត់ដំបង មានចំនួន ១០៧,២៥៤ នាក់ ​ក្នុងនោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ ៣១៥​ នាក់​។ ​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរ​ទេសចរណ៍​ខេ​ខេត្ត​ថ្ងៃទី​ ១៥ ​ខែមេសា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​ដដែល​បញ្ជាក់ថា ​ក្នុង​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ ​គេ​សង្កេតឃើញ​ភាគច្រើន​បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​តំបន់ ​ដែលមាន​ទឹកធ្លាក់​នានា​បន្ទាប់មក​នៅពេល​រសៀល​ពួកគេ​បានធ្វើ​ដំណើរ​ត្រឡប់មក​ជិះ​ឡូរី​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​បាណន់ ​និង​ពេលយប់​ពួកគេ​នាំ​គ្នា​ជួបជុំគ្នា​កម្សាន្ត ​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​បាត់ដំបង ​ដែល​អាជ្ញាធរ​បានរៀបចំ​ទីតាំង​កម្សាន្ត​ជាច្រើន​ទីតាំង​សម្រាប់​ទទួលភ្ញៀវ​ចូលរួម​កម្សាន្ត​។ ហើយ​ទីតាំង​កម្សាន្ត​នានា​ ដែល​អាជ្ញាធរខេត្ត​បានរៀបចំ​នៅក្នុង​ក្រុង​បាត់ដំបង​មានដូចជា​ ទីតាំង​ប្រគំ​តន្ត្រី​រាំ​កម្សាន្ត​តំបន់​ត្រជាក់​(​បាញ់​ទឹក​កម្សាន្ត​)​តំបន់​សាសនា​រៀបចំ​នៅ​បរិវេណ​អគារ​រដ្ឋបាលខេត្ត​ និង​តំបន់​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​ផ្សេងៗ​ជាច្រើន​ទៀត​។

​ដោយឡែក​នៅតាម​មូលដ្ឋាន​សហគមន៍​ និង​នៅតាម​បណ្ដា​វត្ត​អារាម​នានា​ក៏មាន​ការរៀបចំ​ល្បែង​ប្រជាប្រិយ​ និង​ល្បែង​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ផងដែរ​ ដើម្បី​ឲ្យ​ពលរដ្ឋ​និង​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ប្រកបដោយ​សន្តិសុខ​ល្អប្រសើ​ផងដែរ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៩ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម