ព័ត៌មានជាតិ
នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ២ កន្លែង
អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ នេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បាននិងកំពុងរៀបចំទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ដុសជំរុញ និងជុំទី ៤ នៅតាមតំបន់កម្សាន្តនានាទូទាំងប្រទេស។

តាមការណែនាំផ្ទាល់បស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរដ្ឋបាលរាជធានី បានរៀបចំឲ្យមានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ២ កន្លែង នៅត្រង់មុខរូបសំណាក់លោកយាយដូនពេញ ឬមុខនាឡិកាធំខាងត្បូងវត្តភ្នំ ដោយមានវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតចុះទៅពិនិត្យទីតាំងបើកផ្ទាល់។

លោក កើត ឆែ ក្នុងឱកាសនោះ បានអំពាវនាវដលប្រជាពលរដ្ឋ ដែលបានមកកម្សាន្តសប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំខាងលើនេះ ហើយមិនទាន់បានចាក់វ៉ាក់សាំងដុសជំរុញ និងដុសទី ៤ ឱ្យអញ្ជើញចូលទៅចាក់វ៉ាក់សាំងនៅទីតាំងដែលមានស្រាប់ចំនួន ២ កន្លែងខាងលើ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ក្រៅពីនេះលោកអភិបាលរង ក៏បានអំពាវនាវផងដែរឱ្យមានការចូលរួមអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ ឲ្យបានគ្រប់គ្នាចៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាបន្តទៀត។


សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី ១៥ ខែមេសានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើសារទៅរំលឹកដល់បប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការការពារឲ្យបានគ្រប់គ្នា បន្ទាប់ពី សម្ដេចបានសង្កេតឃើញថា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនេះ មានប្រជាពលរដ្ឋមួយចំនួនហាក់កំពុងសប្បាយភ្លេចខ្លួន មិនបានអនុវត្តនូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩។ សម្ដេចបញ្ជាឲ្យអាជ្ញាធររាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធបង្កើតឲ្យមានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់តំបន់កម្សាន្តទូទាំងប្រទេស៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ