Connect with us

ព័ត៌មានជាតិ

ថ្ងៃចូលឆ្នាំទីពីរ នៅរមណីយដ្ឋានវត្តភ្នំ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកដើរលេងកម្សាន្ត

បានផុស

នៅ

​ភ្នំពេញ​៖ ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២២ ដែលជាថ្ងៃចូលឆ្នាំទីពីរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នៅតែរក្សាបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកលេងសប្បាយ ដោយមានលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តសប្បាយរីករាយយ៉ាងក្រៃលែង។ ស្នាមញញឹម របស់ បងប្អូន ប្រជាពលរដ្ឋ ប្រកបដោយ ភាពសប្បាយ រីករាយ ជាមួយ សង្ក្រាន្ត វត្តភ្នំ នៅ​ថ្ងៃ​ចូលឆ្នាំ ថ្ងៃទី​ ២ ត្រូវ​នឹង​ថ្ងៃទី​ ១៥ ខែមេសា ឆ្នាំ​ ២០២២ នៅ​បរិវេណ វត្តភ្នំ ដែល​រៀបចំ ព្រឹត្តិការណ៍ សង្ក្រាន្ត វត្តភ្នំ គឺ មាន​អ្នក​ទៅលេង​ច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាពលរដ្ឋ​ប្រកបដោយ ស្នាមញញឹម បាន ចូលរួម​លេង ល្បែង ប្រជាប្រិយ ជួបជុំ និង​រាំលេង សប្បាយ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វត្តភ្នំ ក្នុង​កម្មវិធី​សង្ក្រាន្ត​វត្តភ្នំ ។ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ បាននាំគ្នា​មក​កម្សាន្ដ​នៅទីនេះ តាំងពីព្រឹក រហូតដល់​ល្ងាច លេង​កម្សាន្ត​ដោយ​ក្ដី​រីករាយ​ផងដែរ​។​

​អ្នកនាំពាក្យ រដ្ឋបាល រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស ភក្តី បានឱ្យដឹងថា សម្រាប់​ថ្ងៃទី​ ២ ​នៃ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ ចំនួន ៦៥០០០ លើស​ថ្ងៃទី​ ១​ជាង​ ២ ​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ ១ នៃ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​។

​នៅ​រមណីយដ្ឋាន​វត្តភ្នំ ដែលមាន​ដើមឈើ ម្លប់​ត្រឈឹងត្រឈៃ ទឹកមុខ​របស់​ពួកគាត់ បានបង្ហាញ​ពី​ក្ដីសប្បាយ​រីករាយ ដែល​បាន​នាំ​ក្រុមគ្រួសារ ឬ​មនុស្ស​ជាទី​ស្រលាញ់​ដើរលេង​កម្សាន្ដ ក្នុងឱកាស​បុណ្យចូលឆ្នាំ ក្រោយ​ខកខាន​ប្រមាណ​ ២ ​ឆ្នាំ ដោយសារតែ​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១៥ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ២២ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ២១ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ២១ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២២ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម