Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ រូបសំណាកព្រះថោងនាងនាគ បានផ្សាភ្ជាប់យ៉ាងជ្រៅជាមួយនឹងពិធីអាពាហ៍ពិពាហ៍របស់ខ្មែរ

បានផុស

នៅ

​មាន​ប្រសាសន៍​នៅក្នុង​ពិធី​អភិសេក​រូបសំណាក​ព្រះថោង​-​នាងនាគ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ១៦ ខែមេសា ឆ្នាំ​ ២០២២​ នេះ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ហើយ​ជា​ថ្ងៃ​វារៈ​ឡើងស័ក​ផង​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាក​ចក្រ​កម្ពុជា​បាន​លើកឡើងថា រូបសំណាក​ព្រះថោង​នាងនាគ ឬ​រូប​បដិមា​ព្រះថោង​នាងនាគ ឬ​ព្រះ​បរម​រូប​ព្រះថោង​នាងនាគ ពិតមែនតែ​ប្រវត្តិសាស្ត្រ​បាន​បកស្រាយ​ពីនេះ​ពី​នោះ ប៉ុន្តែ​យ៉ាងហោចណាស់ អ្វីដែល​បានកើត​ឡើង​ពី​អតីតកាល ក្នុង​ពេលនេះ និង​ទៅ​អនាគត គឺ​បាន​ផ្សាភ្ជាប់​យ៉ាងជ្រៅ​ជាមួយនឹង​អាពាហ៍ពិពាហ៍​របស់​ខ្មែរ​យើង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា យើង​ត្រូវ​ក្រឡេកមើល​ឲ្យ​ច្បាស់​នៅពេល​រៀប​អាពាហ៍ពិពាហ៍ យ៉ាងហោចណាស់​មាន​ចំណុច​មួយចំនួន ដែល​ទាញយក​ពី​រឿង​ទាក់ទិន​នឹង​ព្រះថោង​នាងនាគ គឺ​បុរស​តែង​ចូល​ដណ្ដឹង​ស្ត្រី​។ បើទោះបីជា​រូបភាព​បានបង្ហាញ ពី​ពេលមុន​ថា បុរស​បាន​ចូលទៅ​ដណ្ដឹង​ស្ត្រី ដោយសារតែ​ការលើក​ភ្នំ​ប្រុស​ភ្នំ​ស្រី​ក៏ដោយ ប៉ុន្តែ​អត្ថន័យ​ពិតប្រាកដ ដែល​បាន​ផ្សារភ្ជាប់​និង​រឿងព្រេង​ខ្មែរ ឬ​អាពាហ៍ពិពាហ៍​របស់​ខ្មែរ​យើង គឺ​នៅត្រង់​បុរស​ចូលទៅ​ដណ្ដឹង​ស្ត្រី ហើយ​តាម​ប្រវត្តិ​ក៏​បញ្ជាក់​ច្បាស់​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​យើង គឺ​នៅក្រោយពី​បុរស​ចូលទៅ​ដណ្ដឹង​ស្ត្រី ក៏មាន​ពិធី​អាពាហ៍ពិពាហ៍ ហើយ​មុនពេល​ឡើង​ផ្ទឹម គឺ​ខាង​ស្ត្រី​ទៅ​ដឹក​ដៃ​ខាង​បុរស​ចូលមក​ដើម្បី​ផ្ទឹម ហើយ​បន្ទាប់ពី​បញ្ចប់​រួចរាល់​ហើយ​នោះ​គឺ​បុរស​តែងតាំង​ស្បៃ​ខាង​ស្រី ដែល​ហៅថា ព្រះថោង​នាងនាគ​។​

​បើតាម​សម្ដេច​តេ​ជោ​ ហ៊ុន សែន កន្លងមក​សម្ដេច​ក៏បាន​ធ្លាប់បាន​កែសម្រួល​ទាក់ទង​ទៅនឹង​ការ​កាន់​ដាវ​នេះដែរ ដែល​ម្តង​កាន់​ដាវ​ដៃ​ឆ្វេង ម្តង​កាន់​ដាវ​ដៃស្ដាំ ពេលខ្លះ​អត់​ដាវ ពេលខ្លះ​មាន​ដាវ ឬ​កាន់​ដាវ​មិន​សមរម្យ​ជាដើម សម្ដេច​បាន​កែសម្រួល​លើ​បញ្ហា​នេះ​រួចហើយ​។​

​ដោយឡែក​ចំណុច​មួយទៀត ដែល​សំខាន់​ផងដែរ​ចំពោះ​ការរៀប​អាពាហ៍ពិពាហ៍ គឺ​ពិធី​បុក​ល័​ក្ខ ដែល​ពិធី​នេះ​អាចារ្យ​គុណ​បាន​ពន្យល់ ពិធី​បុក​ល័​ក្ខ គឺ​ដើម្បី​បន្សាបពិស​ទាំងឡាយ​រប​ស់​នាងនាគ​តែម្ដង ដោយ​ការបុក​ល័​ក្ខ​នេះ មិនបាន​យកទៅ​លាង​ធ្មេញ​របស់​បុរស​ទេ គឺ​យកទៅ​លាង​ធ្មេញ​ខាង​ស្ត្រី ដែល​តំណាង​ឲ្យ​ការ​បន្សាបពិស​នាងនាគ​។​

​បើតាម​សម្ដេច​តេ​ជោ ការកើតឡើង​នូវ​រូបសំណាក​ផ្សេងៗ​នៅក្នុង​ខេត្ត​ព្រះសីហនុ គឺជា​និមិត្តរូប​នៃ​ការកកើត​ទឹកដី​ក៏ដូចជា​ការកកើត​នៅ​ខេត្ត​ព្រះសីហនុ​របស់​យើង​នេះ ប៉ុន្តែ​បានក្លាយ​ទៅជា​ផលិតផល នៃ​វិស័យ​ទេសចរណ៍​ដ៏​ទាក់ទាញ​ផងដែរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៧ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៩ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៩ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១០ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម