ព័ត៌មានជាតិ
បុណ្យចូលឆ្នាំថ្មី ៣ថ្ងៃ មានភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកែបជាង១២ម៉ឺននាក់
រដ្ឋបាលខេត្តកែប បានបង្ហាញថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២២ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស សរុបចំនួន១២៣,៧១៤ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន១២២,៦៩៨នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន១,០១៦នាក់។ សម្រាប់មធ្យោបាយធ្វើដំណើរវិញ គឺមានរថយន្តសរុបចំនួន១១,៨៣១គ្រឿង ក្នុងនោះ រថយន្តតូចចំនួន៧,៥៥៥គ្រឿង រថយន្តមធ្យមចំនួន៤,១៤៣គ្រឿង និងរថយន្តធំចំនួន១៣៣គ្រឿង។
រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានអ្នកទេសចរមកទស្សនា នៅខេត្តកែប ចំនួន២៥,៥០៣នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន២១៤នាក់។ ចំណែក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ទៅសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមនីយដ្ឋាននានាទូទាំងខេត្ត មានចំនួន៤៤,៥២៩នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន៤៤,១៨១នាក់ និងភ្ញៀវទេសចរបរទេសចំនួន៣៤៨នាក់។ សម្រាប់មធ្យោបាយធ្វើដំណើរដោយរថយន្ត មានសរុបចំនួន៤,៤១៥គ្រឿង ក្នុងនោះ រថយន្តតូចចំនួន២,៨៦៥គ្រឿង រថយន្តមធ្យមចំនួន១,៥០៥គ្រឿង និងរថយន្តធំចំនួន៤៥គ្រឿង។
សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេសទៅសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមនីយដ្ឋាននានាទូទាំងខេត្ត មានចំនួន៥៣,៦៨២នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន៥៣,២២៨នាក់ ភ្ញៀវទេសចរបរទេសចំនួន៤៥៤នាក់។ សម្រាប់មធ្យោបាយធ្វើដំណើរវិញ គឺមានរថយន្តសរុបចំនួន៤,៩១២គ្រឿង ក្នុងនោះ រថយន្តតូចចំនួន៣,១០៥គ្រឿង រថយន្តមធ្យមចំនួន១,៧៥៥គ្រឿង និងរថយន្តធុនធំមានចំនួន៥២គ្រឿង៕
ដោយ ៖ សេង ណារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា