ព័ត៌មានជាតិ
ភ្ញៀវទេសចរជាង ៤៦ម៉ឺននាក់ ទៅលេងខេត្តបន្ទាយមានជ័យនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្ញៀវទេសចរជាង ៤៦ ម៉ឺននាក់ បានដើរលេងកម្សាន្តតាមគោលដៅទេសចរណ៍នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេស នៅតំបន់ត្រជាក់ចិត្តនៃសួនមានជ័យ ទីរួមខេត្ត មានយុវវ័យលេងកម្សាន្តច្រើនជាងគេក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃកន្លងទៅនេះ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរ បានទៅលេងកម្សាន្តរមណីយដ្ឋានប្រាសាទបន្ទាយឆ្មា តំបន់កម្សាន្តនៅទីរួមខេត្តបន្ទាយមានជ័យ តំបន់ត្រជាក់ចិត្តនៃសួនមានជ័យ ទីក្រុងប៉ោយប៉ែត គឺមានសរុបចំនួន ៤៦៣ ២៧២ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ មានចំនួន ៤៦២ ៩៤៤នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៣២៩នាក់។
ពាក់ព័ន្ធនឹងការលេងកម្សាន្តវិញ គឺគេសង្កេតឃើញភាគច្រើន មានយុវជន យុវនារីក្មេងៗបានធ្វើដំណើរពីស្រុកផ្សេងៗ មកកម្សាន្តលេងនៅសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានលេងចាក់ទឹក ប៉ាតម្សៅ និងរាំលេងយ៉ាងគគ្រឹកគគ្រេងដល់យប់ជ្រៅ។ ចំណែក នៅតាមដងផ្លូវជាតិវិញ មានការកកស្ទះចរាចរណ៍ ជាពិសេស នៅទីរួមខេត្ត និងក្រុងប៉ោយប៉ែត ដោយសារមានការលេងចាក់ទឹក និងប៉ាតម្សៅយ៉ាងសប្បាយដោយពុំមានការប្រកាន់អ្វីឡើយ។
ចំពោះតាមមូលដ្ឋានសហគមន៍ និងនៅតាមបណ្ដាវត្តអារាមនានា ក៏មានការរៀបចំល្បែងប្រជាប្រិយ និងល្បែងកម្សាន្តផ្សេងៗជាច្រើនផងដែរ ដើម្បីឲ្យពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តប្រកបដោយសន្តិសុខល្អប្រសើរតាមរយៈការប្រចាំការយាមកាមតាមគោលដៅ និងជួយសម្រួលចរាចរពីសំណាក់សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងយោធា។
និយាយជារួម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៣ថ្ងៃបន្ទាប់ពីការខកខានរយៈពេល២ឆ្នាំមកនេះ គឺខេត្តបន្ទាយមានជ័យ មានការលេងល្បែងប្រជាប្រិយ ក៏ដូចជា ការលេងទឹកប៉ាតម្សៅ មានភាពល្អប្រសើរខុសពីបណ្ដាឆ្នាំមុនស្ទើរតែទាំងស្រុង៕
ដោយ៖ ពៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច