ព័ត៌មានជាតិ
៣ថ្ងៃនៃសង្ក្រាន្តវត្តភ្នំ មានប្រជាពលរដ្ឋជិត២២ម៉ឺននាក់ បានចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយ
សម្រាប់សង្ក្រាន្តវត្តភ្នំនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសបានចូលរួមប្រមាណជិត២២ម៉ឺននាក់ ដោយបានបង្ហាញពីស្នាមញញឹម សប្បាយរីករាយ ក្រោមការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកម៉េត មាសភក្តី។

លោកម៉េត មាសភក្តី បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋបានដើលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយប្រកបដោយភាពសប្បាយរីករាយ ជាពិសេស បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ដោយមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់អ្វីឡើយ។ លោក ម៉េត មាសភក្តី បានបញ្ជាក់ទៀតថា សង្ក្រាន្តវត្តភ្នំសម្រាប់ថ្ងៃទី១ មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ៤ម៉ឺននាក់ នៅថ្ងៃទី២ ចំនួន៦៥០០០ លើសថ្ងៃទី១ជាង២ម៉ឺននាក់ និងថ្ងៃទី៣ បងប្អូនចូលរួមចំនួន១១៥០០០នាក់ លើសថ្ងៃទី២ជិតទ្វេដងដែលប្រកបដោយភាពសប្បាយរីករាយ។

ចំណែក លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងផងថា រដ្ឋបាលខណ្ឌដូនពេញ បានចែកម៉ាស់ដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកកម្សាន្តអស់ចំនួន១២ ០០០ម៉ាស់ ដោយមិនគិតកម្រៃ។ រីឯ ការចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងបរិវេណសង្ក្រាន្តវត្តភ្នំ បានចំនួន៦៧នាក់ និងមណ្ឌលវត្តឧណ្ណាឡោមចាក់បានចំនួន២២នាក់ សរុបរួម បានចំនួន៨៩នាក់។

ដោយឡែក សភាពការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ មានលក្ខណ:ល្អប្រសើរណាស់ មិនមានបទល្មើសព្រហ្មទណ្ឌអ្វីគួរឲ្យកត់សំគាល់ឡើយ។ ប្រជាពលរដ្ឋ និងភ្លៀវទេសចរ ដែលមកកម្សាន្ត មានការសប្បាយរីរាយ និងអបអរសាទរចំពោះរដ្ឋបាលរាជរាជធានីភ្នំពេញ ដែលបានរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកកម្សាន្តសប្បាយ ប្រកបដោយសុវត្ថិភាពខ្ពស់ទាំងការងាររក្សាសន្តិសុខសុវត្ថិភាព និងការងារបង្កាទប់ស្កាត់កូវីដ១៩ផងដែរ៕
ដោយ ៖ ស្រីរ័ត្ន




-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង